(ភ្នំពេញ)៖ រាជបណ្ឌិត្យសភាកម្ពុជា នៅព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៤នេះ បានរៀបចំបាឋកថាស្តីពី «ការវិវត្តនៃវិស័យច្បាប់នៅប្រទេសកម្ពុជាក្នុងសម័យទំនើប៖ ទិដ្ឋភាពប្រវត្តិសាស្ត្រ»

កម្មវិធីនេះធ្វើឡើងនៅសាលទន្លេសាប អគារខេមរវិទូ នៃរាជបណ្ឌិត្យសភាកម្ពុជា ដោយមានការអញ្ជើញចូលរួមដោយ លោកបណ្ឌិតសភាចារ្យ សុក ស៊ីផាន់ណា ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស ប្រធាន គណៈកម្មាធិការផ្តល់យោបល់គោលនយោបាយពាណិជ្ជកម្ម និងជាអនុប្រធានទី១ នៃគណៈកម្មាធិការកំណែទម្រង់ច្បាប់ ជាវាគ្មិនកិត្តិយស និងមានលោកបណ្ឌិត យង់ ពៅ អគ្គលេខាធិការរាជបណ្ឌិត្យសភាកម្ពុជា ជាអ្នកសម្របសម្រួល ព្រមទាំងមានការចូលរួមសិស្ស-និស្សិតជាច្រើននាក់ផងដែរ៕