(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្ត្រី ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានថ្លែងថា ការពង្រឹងគុណភាពអប់រំ ការកែលម្អរការបង្រៀននិងការរៀន ដើម្បីឆ្លើយតបនឹងយុទ្ធសាស្ត្ររបស់រាជរដ្ឋានីតិកាលថ្មី ដោយសំដៅធ្វើយ៉ាងណាពង្រឹងធន់ធានមនុស្សឱ្យមានទាំងចំណេះដឹង បំនិន ជំនាញ និងឱ្យមានឥរិយាបថល្អនៅក្នុងសង្គម។

លោកឧបនាយករដ្ឋមន្ត្រី ហង់ ជួនណារ៉ុន បានលើកឡើងយ៉ាងដូចនេះនាថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៤នេះ នាឱកាសដែលលោកបានអញ្ជើញជាអធិបតីក្នុងពិធីពិព័រណ៍ស្នាដៃសិស្សប្រចាំឆ្នាំ២០២៤ និងបិទវគ្គថ្នាក់អក្សរផ្ចង់ចិន​ នៅបរិវេណវិទ្យាល័យព្រះយុគន្ធរ និងដោយមានការចូលរួមលោក សម្យ កំសាន្ត នាយករងវិទ្យាល័យព្រះស៊ីសុវត្តិ និងមានលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សជាច្រើននាក់ផងដែរ។

លោកឧបនាយករដ្ឋមន្ត្រី ហង់ ជួនណារ៉ុន បានថ្លែងថា នៅក្នុងសតវត្សទី២១នេះគឺមានការប្រើប្រាស់បច្ចេកវិទ្យា ហើយការអប់រំក៏ត្រូវតែឆ្លើតតបទៅនឹងការប្រើប្រាស់ច្ចេកវិទ្យាផងដែរ យ៉ាងណាមិញរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត បានដាក់ចេញនូវយុទ្ធសាស្ត្របច្ចុកោណដំណាក់កាលទី១ ដែលក្នុងនោះគឺការលើកកម្ពស់ការបណ្តុះបណ្តាលធនធានមនុស្ស ក៏ដូចជាការលើកកម្ពស់វិទ្យាសាស្ត្រ និងបច្ចេកវិទ្យាឌីជីថលនេះជាអតិភាពមួយយ៉ាងធំ។

ដើម្បីឱ្យស្របជាមួយនឹងយុទ្ធសាស្ត្របច្ចុកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល លោកឧបនាយករដ្ឋមន្ត្រី ហង់ ជួនណារ៉ុន បានថ្លែងថា «ការពង្រឹងគុណភាពអប់រំ ក៏ដូចជាការកែលម្អរការបង្រៀន និងការរៀន គឺដើម្បីឆ្លើយតបនឹងយុទ្ធសាស្ត្រ គឺយើងធ្វើមិចឱ្យការពង្រឹងធន់ធានមនុស្សឱ្យមានទាំងចំណេះដឹង បំនិន និងជំនាញ មានទាំងបំនិនសតវត្សទី២១ និងឱ្យមានឥរិយាបថល្អ»

លោកឧបនាយករដ្ឋមន្ត្រី ហង់ ជួនណារ៉ុន បានបន្ថែមថា តាមរយៈការប្រើប្រាស់នូូវិធីសាស្ត្របង្រៀនថ្មីៗ តាមបែបទំនើបនាពេលបច្ចុនប្បន្ននេះ បានផ្តល់ឱកាសឱ្យសិស្សានុសិស្សបានរៀនពេញម៉ោង តាមរយៈកម្មវិធីសិក្សារបស់ក្រសួងដែលបានដាក់ចេញ
និងបានរៀនពេញម៉ោង និងពេញមួយថ្ងៃ ដែលមិនត្រឹមតែផ្តោតទៅលើវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាប៉ុណ្ណោះទេ ថែមទាំងបានផ្តល់ឱកាសឱ្យសិស្សបានបង្កើតជាក្លឹបសិក្សា នឹងរៀនទៅតាមចំណងចំនូលចិត្តរបស់ខ្លួន ជាមួយនឹងការបង្រៀនភាសាផ្សេងៗជាច្រើនទៀតផងដែរ។

បន្ថែមពីនេះលោកឧបនាយករដ្ឋមន្ត្រី ហង់ ជួនណារ៉ុន បានបញ្ជាក់ដែរថា ការបង្កើតសាលារៀបជំនាន់ថ្មីនេះពិតជានាំមកនូវការអប់រំប្រកបដោយគុណភាព ខណៈដែលសិស្សមិនត្រឹមតែបានរៀនក្នុងថ្នាក់រៀនប៉ុណ្ណោះទេ ប៉ុន្តែក្រៅពីនេះបានបន្តខិតខំស្រាវជ្រាវបន្ថែម ដើម្បីបានក្លាយជាអ្នកសិក្សាមួយប្រកបដោយឯកទេស និងត្រៀមខ្លួនដើម្បីចាប់យកការអប់រំកម្រិតឧត្តមសិក្សាផងដែរ៕