Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ក្រុមហ៊ុន វីតាល់ សហការជាមួយមូលនិធិ ម៉រ ប្រារព្ធពិធីសង្គហធម៌ និងកាន់បិណ្ឌធំ ប្រចាំឆ្នាំជូនដូនចាស់ក្រីក្រ

17-09-2016 14:58

(កំពង់ស្ពឺ)៖ ដូនចាស់ជរាក្រីក្រគ្មានទីពឹង អ្នកខ្លះពិកាផង ប្រមាណជាង ៦០នាក់នៅឃុំ ត្រពាំងល្វា ខេត្តកំពង់ស្ពឺ បានទទួលសង្គហធម៌ ប្រាក់ឧបត្ថម្ភ និង ការកាន់បិណ្ឌ តាមបែបព្រះពុទ្ធសាសនា ពីសំណាក់ថ្នាក់ដឹកនាំ និង បុគ្គលិកវីតាល់ និងក្រុមការងារ មូលនិធិ ម៉រ ប្រមាណជាង៥០នាក់។

ចាប់ផ្តើម បិណ្ឌមួយនាព្រឹកថ្ងៃទី១៧ ខែកញ្ញា នេះ ភ្លាម វីតាល់បានរៀបចំកម្មវិធីសប្បុរសធម៌ ផ្សារភ្ជាប់ជាមួយព្រះពុទ្ធសាសនា ដើម្បីជាការកើនរំលឹក ដល់បងប្អូនខ្មែរទាំងអស់បានដឹងថា រដូវបុណ្យកាន់បិណ្ឌបានចាប់ផ្តើមហើយ ហើយ រួសរាន់ទៅធ្វើបុណ្យសាងបុណ្យកុសលដល់ដូនតាដែលបានចែកឋានទៅ តាមប្រពៃណីព្រះពុទ្ធសាសនាខ្មែរយើង។ កម្មវិធីនេះ បានធ្វើឡើង នៅវត្ត ត្រពាំងល្វា ដែលជាវត្តក្រីក្រមួយស្ថិតនៅ កណ្តាលវាលស្រែនៃស្រុកឧត្តុង ខេត្តកំពង់ស្ពឺ។  

កម្មវិធីនេះគឺកាន់តែអធិអធម ដោយមានការសការនិងគាំទ្រពីមូលនិធិ ម៉រ ដែលតែងតែយកចិត្តទុកដាក់ចំពោះ ចាស់ជរាក្រខ្សត់ ដើម្បីរៀបចំកម្មវិធីកាន់បិណ្ឌសង្គហធម៌ ឲ្យមានភាពកាន់តែធំជាងមុន ក្នុងការផ្សារ ភ្ជាប់កម្មវិធី សប្បុរសធម៌នឹងព្រះពុទ្ធសាសនាដើម្បីអបអរសាទរបុណ្យកាន់បិណ្ឌប្រពៃណីជាតិខ្មែរដែលនឹងឈានមកដល់។

លោក ជុង ហៀងថាវសិទ្ធិ ប្រធានផ្នែកទីផ្សារ នៃក្រុមហ៊ុនទឹកពិសាវីតាល់ និងជាអ្នកផ្តួតផ្តើមគំនិត ក្នុងការប្រារព្ធ កម្មវិធី ស្រង់ព្រះនេះបានមានប្រសាសថា «ក្នុងនាមយើងជាខ្មែរមួយរូប យើងអាចយល់ច្បាស់ ពីសារសំខាន់ នៃកម្មវិធី កាន់បិណ្ឌចំពោះខ្ញុំផ្ទាល់ក៏ តែងតែប្រារព្ធពិធីនេះជារាងរាល់ឆ្នាំ ដើម្បីសន្សំកុសលផលបុណ្យ និងដើម្បី កម្មវិធីជម្រើនព្រះជម្ម និងផ្តល់សិរីសួស្តីដល់ចាស់ជរាគ្មានទីពឹង ក្នុងឱកាសភ្ជុំបិណ្ឌរបស់ខ្មែរយើង។ ម្យ៉ាងទៀត ចាស់ជរាដែលយើងបុណ្យឲ្យ គឺសុទ្ធសឹងជាដូនជរាក្រខ្សត់គ្មានទីពឹង អ្នកខ្លះរស់នៅតែម្នាក់ឯង មិនមានកូនចៅ មើលថែរក្សា។ ខ្ញុំ ក៏ដូចជាក្រុមហ៊ុន វីតាល់ សង្ឃឹមថាកម្មវិធីសង្ឃហធម៌លើកនេះអាចរក្សាបុណ្យបានច្រើន ជូន ត្រឡប់ ទៅអថិជនទាំងអស់ដែលតែងតែគាំទ្រវីតាល់ ដែលតែងតែគាំទ្រវីតាល់ តាំងពីដើមរាងមក បើគ្មានការ គាំទ្រ របស់អតិថិជនទេ ក៏គ្មានស្នាមញញឹមដ៏ស្រស់ស្អាតរបស់ដូនចាស់ជរានេះដែរ» ។

បន្ទាប់ពីទទួលបាន អំណោយនឹងផ្លាស់ខោអាវថ្មី ដ៏ស្រស់ស្អាតរួចមក លោកយាយ សុត ណែម អាយុ៩២ឆ្នាំ បានសម្តែង ភាពសប្បាយរីករាយថា «ថ្ងៃនេះយាយសប្បាយចិត្តណាស់ ព្រោះបានអំណោយច្រើន ហើយ អាហារគេឆ្ងាញ់ៗទៀត អ្នកធ្វើបុណ្យឲ្យគេបានធ្វើបុណ្យឲ្យទៀត ទាំងយើងមិនជាប់សាច់ឈាមអីហ្នឹងគ្នា តារំភើបមែនទែន»
 
កម្មវិធីកាន់បិណ្ឌ ត្រូវបានដូនតាខ្មែរអនុវត្តតាំងតែពីដើមមក ដោយមានជំនឿរថា ជាការធ្វើបែបនេះគឺ ជាការសន្សំ បុណ្យកុសលបានច្រើនក្នុងផ្លូវព្រះពុទ្ធសាសនា ក៏ជាការឧទ្ទិសកុសលផលបុណ្យ ដល់ញាតិសណ្តាន ដែលបាន ចែកឋានទៅ។ ហេតុដូចនេះ ហើយទើបមូលនិធិ ម៉រ និង វីតាល់មូលនិធិ២៥៛ បានពាំនាំចូលរួមក្នុងសទ្ធារ ដ៏ជ្រះ ថ្លានេះ ដើម្បីសន្សំបុណ្យកុសល ត្រឡប់ទៅអតិថិជនវីតាល់វិញ ដែលបានចូលរួមចាប់មគ្គផល ២៥៛ ក្នុងការជាវ ទឹកវីតាល់មួយដប។ វីតាល់ សង្ឃឹមថាកម្មវិធីនេះ នឹងទទួលបានការគាំទ្រពីសំណាក់អតិជនទូទាំងប្រទេស ដើម្បីវីទាល់បន្ត គម្រោងនៃកម្មវិធីនេះជារៀងរាល់ឆ្នាំ នៅតាមបណ្តាតំបន់ដាច់ស្រយាលក្រីក្រដទៃទៀត ៕