(ភ្នំពេញ)៖ លោក សូ វិសុទ្ធី រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៤នេះ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីបើកវគ្គបណ្ដុះបណ្ដាល Techpreneur Bootcamp នៅសណ្ឋាគារ Hyatt Regency Phnom Penh។

វគ្គបណ្ដុះបណ្ដាលនេះ សហការរៀបចំដោយក្រុមហ៊ុន DICHI Academy, ក្រុមហ៊ុន The Expert Leadership Innovation Exchange (ELIX) និងទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ (USAID) ព្រមទាំងមានការអញ្ជើញចូលរួមពី ក្រុមហ៊ុនដៃគូ សិស្សនិស្សិត សរុបប្រមាណ១០០នាក់។

វគ្គបណ្ដុះបណ្ដាលនេះ គឺជាកម្មវិធីសិក្សារយៈពេល៩ខែ ក្នុងគោលបំណងគាំទ្រដល់សិស្សនិស្សិតក្នុងការអភិវឌ្ឍជំនាញ អភិវឌ្ឍន៍កម្មវិធី (Full Stack Development) រួមជាមួយជំនាញសហគ្រិនភាព ហើយនិស្សិតដែលបញ្ចប់ការសិក្សាវគ្គបណ្ដុះបណ្ដាលនេះ នឹងក្លាយជាអ្នកជំនាញអភិវឌ្ឍន៍កម្មវិធី ក៏ដូចជាអ្នកជំនាញសហគ្រិនភាពក្នុងវិស័យឌីជីថល៕