Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ហាងនំដូហ្វណាត់ Krispy Kreme ទិញ១ឡូថែម១ឡូ ក្នុងរដូវភ្ជុំបិណ្ឌចាប់ពីថ្ងៃ១៧កញ្ញា ដល់ថ្ងៃទី០១ ខែតុលា​ ឆ្នាំ២០១៦

17-09-2016 14:09

(ភ្នំពេញ)៖ ដើម្បីអបអររដូវកាលកាន់បិណ្ឌឈានមកដល់ ហាងដូហ្វណាត់ គ្រីសស្ពី គ្រីម មានការផ្ដល់ជួនដ៏ពិសេសសម្រាប់អតិថិជន រាល់ការទិញនំដូហ្វណាត់ ១ឡួ នឹងទទួលបានការថែមជួន១ឡួបន្ថែមដោយឥតគិតថ្លៃ។

ការថែមជួនពិសេសនេះ នឹងចាប់ផ្ដើមចាប់ពីថ្ងៃទី១៧កញ្ញា រហូតដល់ ១ ខែតុលា នេះ នៅសាខាទាំងពីររបស់ហាង គ្រីសស្ពី គ្រីម ដែលសាខាទីមួយ គឺស្ថិតនៅកែងផ្លូវលេខ៣០២ និង ៥១ (ផ្លូវប៉ាស្ទ័រ) បឹងកេងកង១ និងសាខាទី២ គឺស្ថិតនៅផ្សារទំនើប អ៊ីអន ម៉ល ជាន់ផ្ទាល់ដី។

នំដូហ្វណាត់ គ្រីសស្ពី គ្រីម ជាជម្រើសថ្មីមួយ សម្រាប់ជាចង្ហាន់ យកទៅវត្តក្នងរដូវកាលកាន់បិណ្ឌនៅក្នុងឆ្នាំនេះ ឫក៏ជាកាដូ សម្រាប់ផ្ញើរជួន ក្រុមគ្រួសារ សាច់ញាតិ បងប្អូន មិត្តភក្តិ ឫមនុស្សជាទីស្រលាញ់ នៅពេលដែលយើងទៅលេងស្រុកកំណើត ដើម្បីចែករំលែកភាពរីករាយ និងក្តីស្រលាញ់ទៅកាន់ពួកគាត់។

ដូហ្វណាត់គ្រីសស្ពី គ្រីម គឺនំដូហ្វណាត់ម៉ាកល្បី ពីសហរដ្ឋអាមេរិច ដែលមានរហូតទៅដល់ ១០០០ហាង ក្នុងប្រទេសចំនួន ២៧ ហើយប្រទេសកម្ពុជា ជាប្រទេសទី២៧ ដែលទទួលសិទ្ធ យកមកដាក់លក់ ជូនប្រជាជនកម្ពុជា។សព្វថ្ងៃនេះ នំដូហ្វណាត់ម៉ាកមួយនេះ កំពុងតែមានការពេញនិយមពីសំណាក់ប្រជាជនកម្ពុជាយ៉ាងខ្លាំង។

ហាង នំដូហ្វណាត់គ្រីសស្ពី គ្រីម (Krispy Kreme Doughnut)) ត្រូវបាននាំចូល និងចែកចាយស្របច្បាប់សម្រាប់ទីផ្សារកម្ពុជាដោយក្រុមហ៊ុន អ៊ី អេហ្វ ជី (EFG) ដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន អ អិម អេ ខេមបូឌា (RMA Cambodia) ព្រមទាំងមានចែកចាយនូវផលិតផលម្ហូបអាហារល្បីៗ លើពិភពលោកជាច្រើនទៀត ដូចជា ដឹភីហ្សា ខមផេនី (The Pizza Company) ប៊ីប៊ីឃ្យូ (BBQ) កាហ្វេខូស្តារ (Costa Coffee) ការ៉េមនំដេរីឃ្វីន(Dairy Queen) និងការ៉េមស្វិនសិន (Swensen’s)។

ទំនាក់ទំនងបន្ថែម៖ ០២៣៨៨០ ៨៨០
Facebook Page: Krispy Kreme Cambodia
Website: www.krispykreme.com.kh