(ភ្នំពេញ)៖ ចាប់ផ្ដើមហើយ និងផ្ដោតសំខាន់លើរបៀបវារៈមួយចំនួន សម្រាប់កិច្ចប្រជុំសាមញ្ញលើកទី១ អាណត្ដិទី៤ របស់ក្រុមប្រឹក្សាខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៤។ កិច្ចប្រជុំនេះ ដឹកនាំដោយលោក ម៉ៅ បូរ៉ា និងលោក ធឹម សំអាន ប្រធានក្រុមប្រឹក្សាខណ្ឌ និងអភិបាលខណ្ឌ។

បន្ថែមពីនេះ នៅក្នុងកិច្ចប្រជុំនេះដែរ ក៏មានការចូលរួមពីសមាជិក-សមាជិកាក្រុមប្រឹក្សាខណ្ឌ, លោក-លោកស្រីអភិបាលរងខណ្ឌ, លោកនាយក-នាយករងរដ្ឋបាលខណ្ឌ, លោកអធិការនគរបាលខណ្ឌ, លោកមេបញ្ជាការរងកងរាជអាវុធហត្ថខណ្ឌ, លោកប្រធានយោធាភូមិភាគពិសេសខណ្ឌ, ការិយាល័យចំណុះជំនាញជុំវិញរដ្ឋបាលខណ្ឌ, ចៅសង្កាត់ទាំង៥, និងមន្ដ្រីពាក់ព័ន្ធមួយចំនួនទៀត។

កិច្ចប្រជុំសាមញ្ញលើកទី១ អាណត្ដិទី៤ របស់ក្រុមប្រឹក្សាខណ្ឌព្រែកព្នៅ បានផ្ដោតលើរបៀបវារៈមួយចំនួន រួមមាន៖
*១-ផ្សព្វផ្សាយអំពីសេចក្ដីណែនាំលេខ ០២៤ សណន របស់ក្រសួងមហាផ្ទៃ ស្ដីពីការរៀបចំបទបញ្ជាផ្ទៃក្នុងរបស់ក្រុមប្រឹក្សា និងគំរូបទបញ្ជាផ្ទៃក្នុងរបស់ក្រុមប្រឹក្សា។
*២-រៀបចំសេចក្ដីព្រាងប្រតិទិន នៃកិច្ចប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សាសម្រាប់រយៈពេល (១២ខែ) ចាប់ពីកិច្ចប្រជុំសាមញ្ញលើកទី២។
*៣-របាយការណ៍របស់គណៈអភិបាលខណ្ឌព្រែកព្នៅ ស្ដីពីលទ្ធផលការងារនៃរដ្ឋបាលខណ្ឌនៅក្នុងអាណត្តិដឹកនាំរបស់ក្រុមប្រឹក្សាអាណត្តិមុន និងការងារសេសសល់ ទិសដៅការងាររយៈពេល៣ខែ សម្រេចដោយក្រុមប្រឹក្សាផុតអាណត្តិ ហើយដែលត្រូវអនុវត្តបន្ត។
*៤-បញ្ហាផ្សេងៗ៕