(ភ្នំពេញ)៖ ពិធីបុណ្យភ្ជុំបិណ្ឌ ជាពិធីបុណ្យមួយដែលប្រជាជនខ្មែរ តែងតែយកចង្ហាន់ទៅវត្តប្រគេនដល់ព្រះសង្ឃ ដែលពិធីនេះជាពិធីដ៏សំខាន់មួយ ក្នុងប្រទេសកម្ពុជា ដែលប្រជាជនចងចំា និងតែងតែនំាយកចង្ហាន់ទៅវត្តជារឿយៗ សម្រាប់ឧទិ្ទសកុសល្យ ផលបុណ្យដល់ញាត្តិការ ដែលបានចែកឋានទៅ ក៏ដូចជាវិញ្ញាណក្ខន្ធ ដែលឥតមានញាត្តិសន្តានឧទ្ទិស ផលបុណ្យឲ្យជាដើម។
ដោយមានការគាំទ្រពីសំណាក់អតិថិជន ក្នុងការផ្តល់ជូនកម្មវិធី ដែលបានផ្តល់ជូននាពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ នាឆ្នាំ២០១៥កន្លងមក The Pizza Company បានបន្តជូនកម្មវិធីដ៏ពិសេសនេះ ទិញភីហ្សាពីរ ថែមជូនភីហ្សាមួយ ជូនដល់អតិថិជនទាំងអស់ចាប់ពីម៉ោង ៨ ដល់ម៉ោង ១០៖៣០នាទីព្រឹក ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៦ គ្រប់សាខាទាំងអស់ សម្រាប់ជាចង្ហាន់ទៅវត្ត ឬ បរិភោគជាមួយក្រុមគ្រួសារ។ ជាការពិតណាស់ ការយកភីហ្សា ធ្វើជាចង្ហាន់ទៅវត្តជាជម្រើសដ៏ប្លែកមួយ ដែលផ្តល់នូវរសជាតិខុសប្លែកពីចង្ហាន់ដទៃៗទៀត។
លោក អ៊ូ គីមហូវ អ្នកគ្រប់គ្រងជាន់ខ្ពស់ផ្នែកប្រតិបត្តិ The Pizza Company បានថ្លែងថា «កម្មវិធីនេះបង្កើតឡើង ក្នុងគោលបំណង ដើម្បីផ្តល់ភាពងាយស្រួលដល់អតិថិជនទាំងអស់ ក្នុងឱកាសបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ដោយការនាំយកចង្ហាន់ជា ភីហ្សា ប្រគេនព្រះសង្ឃ និងទទួលទានជួបជុំគ្រួសារជាដើម ដូច្នេះអតិថិជនអាចរកជាវបាន នៅគ្រប់សាខាទាំងអស់នៅកម្ពុជា និងវេចខ្ចំ ភីហ្សា ទៅទទួលទាននៅឯស្រុកកំណើត»។
គួររម្លឹកថា The Pizza Company ជាហាងភីហ្សាដែរឈានមុខគេទំាងរសជាតិ សេវាកម្ម ជម្រើសមានច្រើនប្រភេទ នឹងមានសាខាច្រើននៅក្នុងកម្ពុជា ហើយក៏ត្រូវបានទទួលសិទិ្ធនំាចូល និងចែកចាយ ស្របច្បាប់សម្រាប់ទីផ្សារកម្ពុជា ដោយក្រុមហ៊ុន អ៊ី អេហ្វ ជី (EFG) ជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន អ អិម អេ ខេបូឌា (RMA Cambodia)។ EFG ក៏ទទួលបានសិទិ្ធនំាចូលនូវផលិតផល និងសេវាកម្មល្បីៗ លើពិភពលោកជាច្រើនទៀត ដូចជា៖ ខួស្តា ខូហ្វី (Costa Coffee) ហាងការ៉េម ដេរី ឃ្វីន (Dairy Queen) ប៊ីប៊ីឃ្យូ កម្ពុជា (BBQ Cambodia) ស្វិនសិន កម្ពុជា (Swensen’s Cambodia) និង ហាងនំដូណាត់ គ្រីស្ពីគ្រីម ( Kripsy Kreme)៕