(កំពង់ធំ)៖ នាថ្ងៃសុក្រ ទី២១ ខែមិថុនា ឆ្នាំ២០២៤ យោងតាមផែនការ លេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តកំពង់ធំ បានដឹកនាំសិស្សានុសិស្សមកពីគ្រឹះស្ថានសិក្សាចំនួន ០២ ក្នុងក្រុងស្ទឹងសែន ចំនួន ៧២នាក់ ដើម្បីសិក្សាស្វែងយល់អំពីសារៈសំខាន់នៃការបោះឆ្នោតនៅមជ្ឈមណ្ឌលអប់រំអ្នកបោះឆ្នោត ដែលមានទីតាំងនៅលេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តកំពង់ធំ។

សូមជម្រាបថា ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតនៅតាមឃុំ សង្កាត់ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤៕