(ព្រៃវែង)៖ លោក ឌុច គន្ធា អភិបាលរងខេត្តព្រៃវែង នៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៤នេះ បាននាំយកមួកសុវត្ថិភាពចំនួន១៤៣មួក ដែលជាអំណោយរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ផ្តល់ជូនសិស្សានុសិស្សនៅវិទ្យាល័យកំចាយមារ និងវិទ្យាល័យជាច ស្រុក កំចាយមារ ខេត្តព្រៃវែង។

លោក ឌុច គន្ធា បានថ្លែងថា ដើម្បីពង្រឹង និងអនុវត្តសុវត្ថិភាពចរាចរណ៍ផ្លូវគោកនៅតាមដងផ្លូវពីសាធារណៈឱ្យកាន់តែមានប្រសិទ្ធភាពខ្លាំងឡើងទ្វេដងបន្ថែមទៀតនោះសូម ក្មូយៗ សិស្សានុសិស្ស យុវជន បងប្អូនប្រជាពលរដ្ឋ គ្រប់ស្រទាប់វណ្ណៈទាំងអស់ រាល់ពេលធ្វើដំណើរទីជិតឆ្ងាយ សូមចូលរួមពាក់មួកសុវត្ថិភាពឱ្យបានគ្រប់ៗគ្នាព្រោះថាការពាក់មួកសុវត្ថិភាពនេះអាចជួយដល់អាយុជីវិតរបស់អ្នកបើកបរ ហើយនឹងមិនបង្កឱ្យប៉ះពាល់ដល់ក្បាលនោះទេ។

បន្ថែមលើសពីនេះ លោកអភិបាលរងខេត្ត បានផ្ដាំផ្ញើដល់ក្មួយៗ ដែលជាសិស្សានុសិស្សដែលកំពុងតែសិក្សានៅតាមវិទ្យាល័យទាំងអស់ត្រូវខិតខំយកចិត្តទុកដាក់សិក្សារៀនសូត្រឱ្យបានពូកែត្រូវ ត្រូវនៅឱ្យឆ្ងាយពីគ្រឿងញៀនមិនត្រូវគេចសាលា មិនត្រូវជិះម៉ូតូលឿន ត្រូវពាក់មួកសុវត្ថិភាពឱ្យបានជាប់ជាប្រចាំរាល់ពេលធ្វើដំណើរ និងត្រូវធ្វើខ្លួនជាកូនល្អសិស្សល្អនៅក្នុងសង្គម ធ្វើយ៉ាងណាដើម្បីចូលរួមអភិវឌ្ឍប្រទេសជាតិយើងឱ្យកាន់តែរីកចម្រើនទៅមុខជាលំដាប់៕