(កោះកុង)៖ លោក ទុំ ណូ ប្រធានសាខាគយ និងរដ្ឋាករខេត្តកោះកុង បានឲ្យដឹងថា មន្ត្រីគយសហការជាមួយមន្ត្រីកងរាជអាវុធហត្ថខេត្តកោះកុង នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៤ បានចេញប្រតិបត្តិការបង្ក្រាបរថយន្តអត់ពន្ធចំនួន ២គ្រឿង ពាក់ផ្លាកលេខថៃ ដែលកំពុងចរាចរណ៍នៅក្នុងខេត្តកោះកុងនៅចំណុចផ្លូវបេតុង ភូមិ២ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ។

ប្រធានសាខាគយ បានបន្ថែមថា រថយន្តដែលបង្ក្រាបបានមានភិនភាគដូចខាងក្រោម៖

*ទី១៖ រថយន្តម៉ាក ISUZU D-MAX ឆ្នាំ២០១៩ ពណ៌ខ្មៅ ចង្កូតស្តាំ ពាក់​ស្លាកលេខ​ថៃ២៣៦៦

*ទី២៖ រថយន្តម៉ាក ISUZU D-MAX ឆ្នាំ២០១៩ ពណ៌ស ចង្កូតស្តាំ ពាក់ស្លាកលេខថៃ៩៨៨៧។

លោកថា ឈ្មួញបានលួចនាំចូលដោយគេចវេសសមត្ថកិច្ច និងមិនមានឯកសារគ្រប់គ្រាន់។ បច្ចុប្បន្នរថយន្តខាងលើ បានរក្សាទុកជាបណ្តោះអាសន្ននៅសាខាគយ និងរដ្ឋាករខេត្តកោះកុង ដោយបានធ្វើកំណត់ហេតុល្មើសច្បាប់ គយតាមនីតិវិធីច្បាប់ជាធរមាន។

លោកបញ្ជាក់ថា ចំពោះរថយន្តចង្កូតស្តាំ គឺសាខាគយមិនអនុញ្ញាតឲ្យនាំចូលឡើយពីស្ថិតក្នុងករណីខុសច្បាប់៕