(ភ្នំពេញ)៖ នៅព្រឹកថ្ងៃសុក្រ ១៥កើត ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញជាអធិបតីប្រារព្ធព្រះរាជពិធីបុណ្យទីឃាយុវឌ្ឍនមង្គលថ្វាយ សម្តេចព្រះមហា សុមេធាធិបតី កិត្តិឧទ្ទេសបណ្ឌិត នន្ទ ង៉ែត សម្តេចព្រះមហាសង្ឃរាជស្តីទីនៃកម្ពុជា ក្នុងព្រះជន្មគម្រប់ ១០០ព្រះវស្សា យាងចូល ១០១ព្រះវស្សា។

សម្តេចព្រះមហាសុមេធាធិបតី កិត្តិឧទ្ទេសបណ្ឌិត នន្ទ ង៉ែត សម្តេចព្រះមហាសង្ឃរាជស្តីទី នៃព្រះរាជាណាចក្រកម្ពុជា ទ្រង់ប្រសូតនៅថ្ងៃសុក្រ ៦រោច ខែចេត្រ ឆ្នាំជូត ឆស័ក ព.ស.២៤៦៧ ត្រូវនឹងថ្ងៃទី២៥ ខែមេសា ឆ្នាំ១៩២៤ នៅភូមិត្រពាំងវែង ឃុំលំចង់ ស្រុកសំរោង ខេត្តតាកែវ ក្នុងត្រកូលកសិករ ទ្រង់ជាបុត្រទី២ របស់ឧបាសក នន្ទ នុត និងឧបាសិកា ម៉ឹង យឹម។

ស្របពេលដែលមានការរៀបចំប្រារព្ធព្រះរាជពិធីបុណ្យទីឃាយុវឌ្ឍនមង្គលថ្វាយសម្តេចព្រះមហាសុមេធាធិបតី កិត្តិឧទ្ទេសបណ្ឌិត នន្ទ ង៉ែត សម្តេចព្រះមហាសង្ឃរាជស្តីទីនៃកម្ពុជានេះ សូមលោកអ្នកនាងទស្សនាវីដេអូ៖ ចាប៉ីដងវែងស្តីពី «ព្រះរាជីវប្រវត្តិសម្តេចព្រះមហាសុមេធាធិបតី កិត្តិឧទ្ទេសបណ្ឌិត នន្ទ ង៉ែតសម្តេចព្រះមហាសង្ឃរាជស្តីទីក្រកម្ពុជា» ច្រៀងដោយ លោកតាព្រឹទ្ធភារម្យ ប្រាជ្ញ ឈួន ផលិតនៅថ្ងៃ៨រោច ខែមាឃ ឆ្នាំមមែ សប្តស័ក ព.ស.២៥៥៩ ត្រូវនឹងថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៦ ដែលមានខ្លឹមសារទាំងស្រុងដូចតទៅ៖