(ភ្នំពេញ)៖ ជាកិច្ចតបស្នងគុណបំណាច់មិនអាចកាត់ថ្លៃរបស់វិរៈយុទ្ធជនដែលបានបូជា សាច់ស្រស់ ឈាមស្រស់លះបង់អាយុជីវិតដើម្បីជាតិ មាតុភូមិយើងនេះ សមាគមអតីតយុទ្ធជនរាជធានីភ្នំពេញ ក្រោមការដឹកនាំផ្ទាល់ពីលោក ជួន សុវណ្ណ ប្រធានសមាគមអតីតយុទ្ធជនរាជធានីភ្នំពេញ បានធ្វើសកម្មភាពមនុស្សធម៌ ដោយបានចុះស្រាវជ្រាវ និងនាំយកអំណោយ ថវិកា ដើម្បីជួយទ្រទ្រង់ ដល់ជីវភាពអតីតយុទ្ឋជន ដែលបានតស៊ូការពារទឹកដី សេចក្តីសុខជូនប្រជាជន រហូតដល់សព្វថ្ងៃនេះ ជាបន្តបន្ទាប់។

លោក សន សុផល ប្រធានមន្ទីរសង្គមកិច្ចរាជធានីភ្នំពេញ និងជាអនុប្រសមាគមអតីតយុទ្ធជនកម្ពុជារាជធានីភ្នំពេញ បានឲ្យដឹងថា ជាក់ស្តែង៩ខែឆ្នាំ សមាជិកសមាគមទទួលមរណៈភាព បានទទួលថវិកា​ ចំនួន១០៣ គ្រួសារ ត្រូវចំណាយថវិកាឧបត្ថម ៤១២លានរៀល ក្នុងនោះថវិកាសមាគម ៣៣៦លានរៀល ថវិកាលោកប្រធានប្រមូលបានពីរសប្បុរសជន ៧៦លាន។

លោក សន សុផល បានបញ្ជាក់ថា សមាគមអតីតយុទ្ធជនកម្ពជា មានសម្តេចតេជោ ហ៊ុន សែន ជាប្រធាន និងលោកបណ្ឌិត គន់ គីម ជាអនុប្រធាន និងជាអគ្គលេខាសមាគម ហើយនៅរាជធានីភ្នំពេញ លោក ជួន សុវណ្ណ ប្រធានសមាគមអតីតយុទ្ធជនកម្ពុជារាជធានីភ្នំពេញ និងរូបលោកជាអនុប្រធាន បានយកចិត្តទុក្ខដាក់ដោះស្រាយការលំបាករបស់អតីត អោយបានស័ក្តិសម នឹងគុណបំណាច់ របស់ពួកគេ។

លោកប្រធាន ជួន សុវណ្ណ បានណែនាំដល់ប្រធានសមាគមថ្នាក់ខណ្ឌឲ្យយកចិត្តទុកដាក់ចុះស្រាវជ្រាវរកអតីតយុទ្ឋយុជនដែលជួបការលំ ដើម្បីជួយជាបន្ទាន់លើបញ្ហាជីវភាពប្រចាំថ្ងៃ ផ្ទះសំបែងការស្នាក់នៅ និងផ្តល់អាហាររូបករណ៍អោយកូនចៅ បន្តរៀនសូត្រ ពិសេសលោក ប្រធានបានដោះស្រាយបញ្ហាថវិកា មរណៈសង្គ្រោះបានទាន់ពេវេលា។

លោក សន សុផល បានឲ្យដឹងថា ជាក់ស្តែងរយៈពេលប៉ុន្មានថ្ងៃ ប្រធានសមាគមអតីតយុទ្ឋជនកម្ពុជា តាមណ្តាខណ្ឌកំពុងមមាញឹក ដឹកនាំផ្តល់ថវិកាមរណៈសង្គ្រោះ ដែលមាន ខណ្ឌពោធិ៍សែនជ័យ ៥គ្រួសារ ជ្រោយចង្វារ ៣គ្រសារចំការមន ២គ្រួសារ ខណ្ឌប្ញស្សីកែវ ៥គ្រួសារ, ខណ្ឌមានជយ័ ២គ្រួសារ, ដូនពេញ ១គ្រួសារ ព្រែកព្នៅ ១គ្រួសារ ខណ្ឌសែនសុខ ១គ្រួសារដង្កោ ១គ្រួសារនិងទួលគោក ១ គ្រួសារ សរុប ២២គ្រួសារ៕