Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ពេញ១ថ្ងៃអាវុធហត្ថខេត្តឧត្តរមានជ័យ បង្រ្កាបគ្រឿងញៀន២ករណីផ្សេងគ្នា ឃាត់ខ្លួនជនសង្ស័យ៦នាក់ ដកហូតវត្ថុតាងថ្នាំញៀន និងសម្ភារមួយចំនួន

20-06-2024 18:34

(ឧត្តរមានជ័យ)៖ ជនសង្ស័យចំនួន៦នាក់ ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ ឃាត់ខ្លួនជាមួយការដកហូតវត្ថុតាងថ្នាំញៀន និងសម្ភារមួយចំនួនទៀត ក្នុងប្រតិបត្តិការបង្រ្កាបគ្រឿងញៀន ២ករណីផ្សេងគ្នា នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៤នេះ។

លោកវរសេនីយ៍ទោ យ៉ាង វ៉ាន ប្រធានមន្ទីរយុត្តិធម៌ នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ បានថ្លែងប្រាប់ឱ្យដឹងនៅរសៀលថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៤ថា ដោយអនុវត្តតាមបទបញ្ជា និងការណែនាំពីលោកឧត្តមសេនីយ៍ត្រី លី ដារិទ្ធ មេបញ្ជាការកងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ កម្លាំងកងរាជអាវុធហត្ថខេត្ត បានធ្វើការបង្ក្រាបគ្រឿងញៀន២ករណីផ្សេងគ្នា ដោយធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន៦នាក់ និងសម្ភារមួយចំនួនទៀត។

លោក យ៉ាង វ៉ាន បានថ្លែងឱ្យដឹងទៀតថា ករណីទី១ ពោលគឺនៅព្រឹកថ្ងៃនេះ បង្ក្រាបបានជនសង្ស័យចំនួន៤នាក់ នៅចំណុចភូមិអូរកន្សែង សង្កាត់សំរោង ក្រុងសំរោង ដកហូតវត្ថុតាងម្សៅក្រាមពណ៍សថ្លា(ម៉ាទឹកកក)១កញ្ចប់ ដាវ១ សម្ភារប្រើប្រាស់គ្រឿងញៀនមួយចំនួន។ដោយឡែកករណីទី២ នៅរសៀលថ្ងៃនេះ ឃាត់ខ្លួនជនសង្ស័យ២នាក់ នៅចំណុច ភូមិបុរីរដ្ឋបាល សង្កាត់សំរោង ក្រុងសំរោង ដកហូតវត្ថុតាងថ្នាំញៀនប្រភេទម៉ាទឹកកកចំនួន១កញ្ចប់ធំ និង១កញ្ចប់តូច និងកូនថង់សម្រាប់ច្រកគ្រឿងញៀនមួយ។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងខាងលើ ត្រូវបានកម្លាំងជំនាញ កំពុងកសាងសំណុំរឿងចាត់ការតាមនិតិវិធីច្បាប់៕