រដ្ឋបាលខណ្ឌឫស្សីកែវ ជូនដំណឹងដល់ប្រជាពលរដ្ឋ សង្កាត់គីឡូម៉ែត្រលេខ៦ ពីការផ្អាកផ្គត់ផ្គង់ទឹករយៈពេលខ្លី ដើម្បីកាត់ភ្ជាប់បំពង់ទឹកថ្មី នៅថ្ងៃទី២៨ មិថុនា
20-06-2024 17:31
(ភ្នំពេញ)៖ រដ្ឋបាលខណ្ឌឫស្សីកែវ សូមជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋ ដែលមានលំនៅដ្ឋាន ស្ថិតក្នុងសង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ឱ្យបានជ្រាបថា រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ នឹងផ្អាកការផ្គត់ផ្គង់ទឹកមួយរយៈពេលខ្លី ដើម្បីកាត់ភ្ជាប់បំពង់ទឹកថ្មី នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៤ ខាងមុខនេះ។
អាស្រ័យដូចបានជម្រាបជូន សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលមានទីតាំងលំនៅដ្ឋាន ស្ថិតនៅតំបន់ខាងលេី មេត្តាយោគយល់ និងសហការណ៍ដោយអនុគ្រោះ៕