(ភ្នំពេញ)៖ រដ្ឋបាលខណ្ឌឫស្សីកែវ សូមជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋ ដែលមានលំនៅដ្ឋាន ស្ថិតក្នុងសង្កាត់ច្រាំងចំរេះទី១ និងសង្កាត់ច្រាំងចំរេះទី២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ឱ្យបានជ្រាបថា រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ នឹងធ្វើការផ្អាកផ្គត់ផ្គង់ទឹកមួយរយៈពេលខ្លី ដើម្បីកាត់ភ្ជាប់បំពង់ទឹកថ្មី នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៤ ខាងមុខនេះ។

អាស្រ័យដូចបានជម្រាបជូន សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលមានទីតាំងលំនៅដ្ឋាន ស្ថិតនៅតំបន់ខាងលើ មេត្តាយោគយល់ និងសហការណ៍ដោយអនុគ្រោះ៕