Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ផ្លូវលេខ៥០C ភ្ជាប់ពីស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ទៅក្រុងស្ទឹងសែន ខេត្តកំពង់ធំ រងការខូចខាតយ៉ាងធ្ងន់ធ្ងរ

20-06-2024 15:33

(កំពង់ធំ)៖ ផ្លូវលេខ៥០C ភ្ជាប់ពីស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ទៅក្រុងស្ទឹងសែន ខេត្តកំពង់ធំ កំពុងរងការខូចខាតយ៉ាងធ្ងន់ធ្ងរ នាំឱ្យពិបាកក្នុងការធ្វើដំណើរ។ ភ្នាក់ងារព័ត៌មាន Fresh News ដែលបានចុះទៅអង្កេតផ្ទាល់ឃើញថា ទីតាំងដែលខូចធ្ងន់ធ្ងរបំផុត ស្ថិតនៅក្នុងភូមិល្វា និងភូមិក្នុង ឃុំស្វាយរំពារ និងភូមិទំនប់ ឃុំត្រងិល។

កន្លងមក ដោយសារតែផ្លូវនេះ ប្រជាពលរដ្ឋនៅក្នុងខេត្តកំពង់ឆ្នាំង អាចជិះត្រង់ទៅខេត្តកំពង់ធំបាន ដោយមិនចាំបាច់វៀងឆ្ងាយទៀតនោះឡើយ ដែលផ្លូវមួយខ្សែនេះ គឺជាផ្លូវប្រវត្តិសាស្ត្រថ្មីមួយទៀតក្នុងសម័យតេជោ ហើយក៏ជាផ្លូវដែលកាត់ចំកណ្តាលប្រទេសកម្ពុជាផងដែរ។ ទោះជាយ៉ាងនេះ ច្រើនខែមកនេះ ផ្លូវបានរងការខូចខាតយ៉ាងធ្ងន់ធ្ងរ នាំឱ្យការធ្វើដំណើរពីក្រុងកំពង់ឆ្នាំង កាត់ស្រុកកំពង់លែង ទៅក្រុងស្ទឹងសែន មានភាពលំបាកពន់ពេក។

សូមជម្រាបថា ផ្លូវនេះមានប្រវែង ៥៣គីឡូម៉ែត ឆ្លងកាត់វាលទំនាបតំបន់បឹងទន្លេសាប តភ្ជាប់ពីផ្លូវជាតិលេខ ៦ នៃខេត្តកំពង់ធំ នៅចំណុចភូមិពោធិតាអ៊ុន សង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែនទៅកាន់ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង៕