(ភ្នំពេញ)៖ អគ្គិភ័យបាននិងកំពុងឆេះផ្ទះស្តុកខោអាវមួយកន្លែង ក្បែរផ្សារអូឡាំពិក តាមផ្លូវលេខ៣៣៨​ សង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌចំការមន នាវេលាម៉ោង១១៖២៥នាទី ព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៦នេះ។

សេចក្តីរាយការណ៍ ពីភ្នាក់ងារ Fresh News បានរាយការណ៍ថា បើទោះបីអគ្គិភ័យ មិនឃើញឆេះសន្ធោសន្ធៅចេញអណ្តាតភ្លើង ក៏ដោយ ប៉ុន្តែវាឆេះនៅខាងក្នុង ចេញផ្សែងហុយពេញនោះ។

នៅពេលនេះកម្លាំងសមត្ថកិច្ច កំពុងចេញជួយអន្តរាគមន៍ហើយ៕