(សៀមរាប)៖ នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៤ កម្លាំងនគរបាលក្រុងសៀមរាប បានប្រមូលសិស្សានុសិស្សដែលគេចសាលា មិនចូលរៀន តែងតែជួបជុំគ្នានៅតាមទីតាំងតារាងបាល់ និងហាងកាហ្វេមួយចំនួនយកមកអប់រំ ណែនាំ ព្រមទាំងធ្វើកិច្ចសន្យាចំពោះមុខអាណាព្យាបាលផងដែរ។
ប្រតិបត្តិការនេះ បានធ្វើឡើងតាមបទបញ្ជាយ៉ាងម៉ឺងម៉ាត់បំផុតរបស់លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប និងការយកចិត្តទុកដាក់ជាប្រចាំពីសំណាក់លោក ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប ស្តីពីការការពារសន្តិសុខ សណ្តាប់ធ្នាប់សង្គម និងចាត់វិធានការឱ្យបានម៉ឺងម៉ាត់លើក្រុមសិស្សគេចសាលា៕