(ភ្នំពេញ)៖ អ្នកឈ្នះទំាង៣៧រូប ពីកម្មវិធី បង់ស្រួល! ឈ្នះស្រួល! រៀបចំឡើងដោយក្រុមហ៊ុនទ្រូម៉ាន់នី និងក្រុមហ៊ុនឌីជី អ៊ីនធឺណិត ដែលបានមកចាប់រង្វាន់ផ្ទាល់​​នៅការិយាល័យទ្រូម៉ាន់នី នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៦ ដែលរង្វាន់មានដូចជា iPhone 6s plus Apple Watch, Bluetooth Headset និង Power Bank ជាច្រើនរង្វាន់។

ការឈ្នះរបស់អតិថិជនឌីជី ទំាងអស់គ្រាន់តែបង់វិក្កយបត្រឌីជី តាមរយៈភ្នាក់ងារទ្រូម៉ាន់នី មួយណាក៏បានដែលនៅជិតលោកអ្នកនឹងមានឈ្មោះបង្វិល ការចាប់រង្វាន់តាមរយៈប្រព័ន្ធអេឡិចត្រូនិច។
​អតិថិជន ជាអ្នកឈ្នះបានបង្ហាញពីអារម្មណ៍ដ៏រីករាយដែលខ្លួន មិនត្រឹមតែបានប្រើនូវសេវាកម្មអ៊ីនធឺណិត ដែលមានល្បឿនលឿន ព្រមទាំងការផ្តល់ជូននូវសេវាកម្មផ្សេងៗច្រើនរាប់មិនអស់ប៉ុណ្ណោះទេ ថែមទាំងបានទទួលនូវរង្វាន់នៅពេលដែលខ្លួនគ្រាន់តែបង់វិក្កយបត្រ តាមរយៈភ្នាក់ងារទ្រូម៉ាន់នី ថែមទៀត ហើយវាកាន់តែមានភាពងាយស្រួល នៅពេលដែលពួកគេអាចប្រើអ៊ីនធឺណិត ហើយមិនចាំបាច់ចំណាយពេលយូរ ធ្វើដំណើរមកកាន់ការិយាល័យឌីជីដោយផ្ទាល់ក្នងការបង់វិក្កយបត្រ ព្រោះថាពួកគេអាចបង់តាមរយៈភ្នាក់ងារណាមួយ ក៏បានជាមួយទ្រួម៉ាន់នី ដែលជិតពួកគាត់។

វាពិតជាបង្កើតភាពងាយស្រួល សម្រាប់ពួកគាត់ពិតប្រាកដមែន ហើយនេះជាកំណត់សម្គាល់មួយ ដែលបង្ហាញពីការរីកចម្រើននៃការផ្តល់ និងការប្រើប្រាស់សេវាកម្ម និងបច្ចេកវិទ្យានៅក្នុងសង្គម ដែលសម្រួលដល់ការរស់នៅប្រចាំថ្ងៃរបស់ប្រជាជនខ្មែរ។

ជាចុងក្រោយ ក្រុមហ៊ុនទាំងពីរ សូមថ្លែងអំណរគុណចំពោះអតិថិជនទាំងអស់ ដែលតែងតែគាំទ្រសេវាកម្មទ្រូម៉ាន់នីនិងសេវាកម្មឌីជី ហើយសូមឲ្យអតិថិជនទាំងអស់ នៅតែបន្តការគាំទ្រសេវាកម្ម​ទាំងពីរនេះ តទៅមុខទៀត។ នៅពេលឆាប់ៗខាងមុខទៀតនេះ ក្រុមហ៊ុនទ្រូម៉ាន់នី នឹងមានកម្មវិធីពិសេសៗ សម្រាប់អតិថិជនរបស់ខ្លួន ដែលប្រើប្រាស់សេវាកម្មបង់វិក្កយបត្រ។

ដើម្បីយល់ច្បាស់ពីការប្រើប្រាស់សេវាកម្មទ្រូម៉ាន់នី អ្នកអាចចូលទៅកាន់គេហទំព័ www.truemoney.com.kh/ ឬទំព័រហ្វេសប៊ុក www.facebook.com/TrueMoneyCambodia/ និងសេវាឌីជី អ៊ីនធឺណិត អាចចូលទៅកាន់ www.digi.com.kh ឬទំព័រហ្វេសប៊ុក www.facebook.com/Digi.com.kh/ ដើម្បីតាមដាន និងទទួលបានដំណឹងអំពីឱកាសឈ្នះក្រោយៗ ព្រមទាំងអំពីការបន្ថែមជូនពិសេសៗពីក្រុមហ៊ុនទំាងពីរនេះ បានកាន់តែច្រើនបន្ថែមទៀត៕