(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ គន់ គីម អគ្គមេបញ្ជាការរង នាយសេនាធិការចម្រុះកងយោធពលខេមរភូមិន្ទ និងជាអគ្គលេខាធិការសមាគមន៍អតីតយុទ្ធជន នៅព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៦នេះ ចូលរួមសម្ពោធដាក់ឲ្យប្រើប្រាស់នូវ ព្រះពុទ្ធរូប២អង្គ និងរូបសំណាក់សម្ដេចសង្ឃ ជួន ណាត នៅវត្តន្ទនមុន្នី ស្ថិតក្នុងខណ្ឌមានជ័យ។
ការកសាងព្រះពុទ្ធរូប និងរូបសំណាក់សម្តេចសង្ឃ នាពេលនេះ បានចំណាយថវិកាអស់៤១,២០០ដុល្លារ។
លោក ពេជ្រ កែវមុនី អភិបាលខណ្ឌមានជ័យ បានអំពាវនាវដល់លោក លោកស្រី ពុទ្ធបរិស័ទ សប្បុរជនទាំងអស់ ផ្ដល់នូវសន្ធាជ្រះថ្លាឲ្យបានកាន់តែផុសផុលបន្ថែមទៀត ដើម្បីសំដៅរួមចំណែកអភិវឌ្ឍន៍ ក៏ដូចជាការបំពេញនូវបុញ្ញនិធិ ជាកំណប់ទ្រព្យដ៏មហាគាប់ប្រសើរក្នុងព្រះពុទ្ធសាសនា។
នាយឧត្តមសេនីយ៍ គន់ គីម បានប្រគេនបច្ច័យកសាង១៣,២០០ដុល្លារ បន្ថែមទៀតផងដែរ ដើម្បីលើកកម្ពស់ព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ៕