(ភ្នំពេញ)៖ យោងតាមរគេហទំព័រ របស់អគ្គស្នងការនគបាលជាតិបានឲ្យដឹងថា នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៦ មានករណីគ្រោះថ្នាក់ចរាចរណ៍ កើតឡើយចំនួន១៧លើក (យប់៦លើក) បណ្ដាលឲ្យមនុស្សស្លាប់ចំនួន៩នាក់ របួសធ្ងន់ចំនួន១៩នាក់ និងរបួសស្រាលចំនួន៨នាក់។
គ្រោះថ្នាក់ទាំង១៧លើកនេះ បណ្ដាលឲ្យខូចខាតយានយន្ដសរុបចំនួន៣០គ្រឿង រួមមានម៉ូតូចំនួន១៩គ្រឿង រថយន្ដធុនតូចចំនួន៧គ្រឿង រថយន្ដធុនធំចំនួន១គ្រឿង និងគោយន្ដចំនួន៣គ្រឿង ហើយមូលហេតុដែលបណ្ដាលឲ្យមានគ្រោះថ្នាក់ចរាចរណ៍ រួមមានល្មើសល្បឿនចំនួន៦លើក មិនគោរពសិទ្ធិ៤លើក ស្រវឹង៣លើក ប្រជែងគ្រោះថ្នាក់២លើ មិនប្រកាន់ស្ដាំ១លើក បត់គ្រោះថ្នាក់១លើក ក្នុងនោះអ្នកមិនពាក់មួកសុវត្ថិភាពពេលគ្រោះថ្នាក់ចំនួន១៩នាក់។
នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៦ លទ្ធិផលត្រួតពិនិត្យអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកឃើញថា យានយន្តដែលល្មើសសរុបទូទាំងប្រទេសមាន ចំនួន២៩៥៤គ្រឿង ក្នុងនោះបានធ្វើការអប់រំចំនួន១១៩៨គ្រឿង និងពិន័យសរុបចំនួន១៧៥៦គ្រឿង៕