(ភ្នំពេញ)៖ លោកវរសេនីយ៍ត្រីឯក សេរី វុធ អធិការរងនគរបាលយុត្តិធម៌ខណ្ឌជ្រោយចង្វារ បានឲ្យភ្នាក់ងារ Fresh News ដឹងថា កម្លាំងនគរបាលរបស់លោក បានបង្ក្រាបជនសង្ស័យ រក្សាទុកនិងជួញដូរគ្រឿងញៀនម្នាក់ ដកហូតបានថ្នាំញៀន៤កញ្ចប់ និងម៉ូតូ១គ្រឿង បន្ទាប់ពីយាមល្បាត ដាក់គោលដៅតាមបណ្ដោយផ្លូវជាតិលេខ ៦A។
ការបង្ក្រាបករណីគ្រឿងញៀននេះ បានធ្វើឡើងនៅរសៀលថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៦ នៅចំណុចមុខវត្តគៀនឃ្លាំង លើកំណាត់ផ្លូវជាតិលេខ៦អា ស្ថិតក្នុងភូមិគៀនឃ្លាំង សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ។
លោក ឯក សេរីវុធ បានបញ្ជាក់ថា «បន្ទាប់ពីកម្លាំងនគរបាលយើង បានបន្តសហការនិងកម្លាំងប៉ុស្ដិ៍ មូលដ្ឋានក្នុងការដាក់គោលដៅ ដើម្បីត្រួតពិនិត្យលើមធ្យោបាយផ្សេងៗ តាមបណ្ដោយផ្លូវជាតិលេខ ៦អា ទល់មុខវត្តគៀនឃ្លាំង ស្រាប់តែប្រទះឃើញយុវជន រូបនេះជិះ ១គ្រឿង ដោយមានការសង្ស័យ ទើបធ្វើការឃាត់និងត្រួតពិនិត្យ បានរកឃើញថ្នាំញៀន ៤កញ្ចប់ ដែលជននេះបានរក្សាទុក បម្រុងយកទៅធ្វើសកម្មភាព ចរាចរដោយខុសច្បាប់នូវសារធាតុញៀន»។ លោកបន្តថា បន្ទាប់ពីឃាត់ខ្លួន សមត្ថកិច្ចបានដកហូតម៉ូតូ១គ្រឿង ១គ្រឿងម៉ាកហុងដាសង់សេ ១២៥ពណ៍ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1B-១៧៧៩ ផងដែរ។
លោក ឯក សេរីវុធ បានបញ្ជាក់ទៀតថា ជនសង្ស័យត្រូវឃា ត់ខ្លួនឈ្មោះអ៉ិត សីហា ភេទប្រុស អាយុ២១ឆ្នាំ មានមុខរបរនៅផ្ទះ ស្នាក់នៅភូមិបឹងក្រចាប់ជើង ឃុំព្រែកតាម៊ាក់ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល ។
សូមបញ្ជាក់ថា ជនសង្ស័យពាក់ព័ន្ធជួញដូរគ្រឿងញៀន និងវត្ថុតាងត្រូវបញ្ជូនមកសាកសួរ នៅអធិការដ្ឋាននគរបាលខណ្ឌ ជ្រោយចង្វារបណ្ដោះអាសន្ន ដើម្បីកសាងសំនុំរឿង ចាត់ការតាមនិតិវិធី៕