អ្នកនាំពាក្យក្រសួងមហាផ្ទៃ៖ ក្មេងទំនើង ១៦នាក់ ត្រូវបានឃាត់ខ្លួននៅថ្ងៃទី១៨ ខែមិថុនា ម្សិលមិញ
19-06-2024 09:56
(ភ្នំពេញ)៖ យ៉ាងហោចណាស់មានក្មេងទំនើង ១៦នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅទូទាំងប្រទេសកម្ពុជា នាថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៤ម្សិលមិញនេះ។ នេះបើតាមការបញ្ជាក់របស់នាយឧត្តមសេនីយ៍ ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ ប្រាប់ដល់បណ្តាញព័ត៌មាន Fresh News ឱ្យដឹងនៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៤នេះ។
នាយឧត្តមសេនីយ៍ ខៀវ សុភ័គ បានបញ្ជាក់បន្ថែមថា ក្នុងចំណោមក្មេងទំនើងទាំង ១៦នាក់នោះ មាននៅ ភ្នំពេញ ១នាក់ បាត់ដំបង ០៩ កំពង់ស្ពឺ ៣នាក់ បន្ទាយមានជ័យ ២នាក់ ព្រះវិហារ ១នាក់។
អ្នកនាំពាក្យក្រសួងមហាផ្ទៃ ក៏បានកោតសរសើរនិងថ្លែងអំណរគុណចំពោះកងកម្លាំងសមត្ថកិច្ចទាំងអស់ ដែលបានខិតខំបំពេញភារកិច្ចបង្ក្រាបក្មេងទំនើង និងបម្រើប្រជាពលរដ្ឋ នៅមូលដ្ឋានរបស់ខ្លួនផងដែរ៕