(ភ្នំពេញ)៖ ទេសរដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេសកម្ពុជា និងកិច្ចសហប្រតិបត្តិការអន្តរជាតិ បានអនុញ្ញាតឲ្យ លោក Yuji KUMAMARU ឯកអគ្គរាជទូតជប៉ុន ចូលជួបជម្រាបលា ក្នុងឱកាសដែលលោក បញ្ចប់បេសកកម្មការទូតនៅកម្ពុជា។ ជំនួបរវាង លោក លោក ប្រាក់ សុខន ជាមួយ ឯកអគ្គរាជទូតជប៉ុន បានធ្វើឡើងនៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៦ នៅទីស្តីការក្រសួងការបរទេសកម្ពុជា។
នៅក្នុងជំនួបនោះ ទេសរដ្ឋមន្រ្តី ប្រាក់ សុខុន ក៏បានសម្តែងការពេញចិត្តចំពោះការរីកចំរើនគួរឲ្យកត់សំគាល់ ក្នុងទំនាក់ទំនងទ្វេភាគី និងបានវាយតម្លៃខ្ពស់ លើសកម្មភាពការងាររបស់ ឯកអគ្គរាជទូតជប៉ុនក្នុងការពង្រឹង និងពង្រីកទំនាក់ទំនងមិត្តភាពរវាងប្រទេសទាំងពីរផងដែរ។
សូមអានលំអិតស្តីពីលទ្ធផលនៃជំនួបរវាងលោក ប្រាក់ សុខន ជាមួយឯកអគ្គរដ្ឋទូតជប៉ុន ដែលមានខ្លឹមសារទាំងស្រុងដូចតទៅ៖