(បាត់ដំបង)៖ សមាជិកគណៈកម្មាធិការប្រតិបត្តិគណបក្សភ្លើងទៀន ឃុំតាពូង ស្រុកថ្មគោល ខេត្តបាត់ដំបង ចំនួន៣នាក់ ប្រកាសផ្ដាច់ខ្លួនចេញពីគណបក្សប្រឆាំងមួយនេះ ហើយគោរពស្នើសុំសម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ដើម្បីចូលរួមជីវភាពនយោបាយជាមួយគណបក្សកាន់អំណាចវិញ។

តាមរយៈវីដេអូដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៤នេះ ពួកគាត់ទាំង៣នាក់ បានបញ្ជាក់យ៉ាងដូច្នេះថា «យើងខ្ញុំទាំងអស់គ្នា សូមប្រកាសផ្ដាច់ខ្លួនចេញពីគណបក្សប្រឆាំងមួយនេះ ចាប់ពីពេលនេះតទៅ។ ដោយមើលឃើញពីការរីកចម្រើនរបស់ប្រទេសជាតិ យើងខ្ញុំសូមស្នើសុំសម្ដេចតេជោ ហ៊ុន សែន ចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា»។

សូមស្ដាប់ការលើកឡើងរបស់សមាជិកបក្សប្រឆាំងខាងក្រោមនេះ៖