(ឧត្តរមានជ័យ)៖ ជើងក្រោមរបស់បក្សប្រឆាំងនៅតាមមូលដ្ឋាន កំពុងមានចរន្តដើរចេញពី បក្ស របស់ខ្លួនប្រៀបដូចទឹកជំនន់នារដូវវស្សា ព្រោះតែក្តីខកចិត្ត ខកបំណង បាត់បង់ ជំនឿ ចំពោះការដឹកនាំរបស់ថ្នាក់ដឹកនាំបក្ស ការបែកបាក់ខ្ចាត់ខ្ចាយ ក្នុងចំណោម មេ ដឹកនាំបក្សប្រឆាំង។ ជាពិសេសការប្រឆាំងគម្រោងព្រែកជីកហ្វូណនតេជោ ពីសំណាក់ ទណ្ឌិត សម រង្ស៉ី។

នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៤នេះ ក្បាលម៉ាស៊ីនគណបក្សភ្លេីងទៀន និងកម្លាំងជាតិ នៅឃុំអូរស្វាយ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យចំនួន១៤រូបទៀត បានសម្រេចចិត្តដើរចេញពីបក្ស ដែលខ្លួនបានស្ម័គ្រស្មោះយូរឆ្នាំមកហើយ។ មូលហេតុនៃការសម្រេចចិត្តដើរចេញពី បក្សនេះ ត្រូវបានពួកគេអះអាងថា បណ្តាលមក ពីការបាត់បង់ជំនឿចិត្តទៅលើជោគវាសនាបក្សប្រឆាំង ដែលខ្វះសាមគ្គីភាព និងការ បែក បាក់នៅក្នុងចំណោមមេដឹកនាំបក្សប្រឆាំង ហើយទៅបង្កើតបក្សថ្មីៗជាច្រើន។

ថ្នាក់ដឹកនាំបក្សប្រឆាំងនៅមូលដ្ឋានដែលប្រកាសផ្តាច់ខ្លួននេះ បានគូសបញ្ជាក់ថា ពួកគេបានប្រឹងប្រែងតស៊ូជួយបក្សអស់ជាច្រើនឆ្នាំមកហើយ ដោយរំពឹងថា បក្សនឹង មាន ការចម្រើន។ តែមិនដូចក្តីរំពឹងរបស់ពួកគេ បក្សប្រឆាំងបានចុះខ្សោយពីមួយឆ្នាំ ទៅ មួយឆ្នាំ ហើយថ្នាក់ដឹកនាំបក្សបែកបាក់គ្នារត់ចេញទៅបង្កើតបក្សថ្មីរៀងៗខ្លួន។ ជាពិសេសពួកគេមានការខឹងសម្បាយ៉ាងខ្លាំងនឹងទណ្ឌិត សម រង្ស៉ី ប្រឆាំងគម្រោង ព្រែក ជីកហ្វូណនតេជោ ដែលជាគម្រោងដ៏មានប្រយោជន៍សម្រាប់ជាតិ។

ទន្ទឹមការដើរចេញពីបក្សដែលខ្លួនធ្លាប់រួមរស់ជាច្រើនឆ្នាំមកហើយនោះ ពួកគេ ក៏បានប្រកាសសុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សកំពុងដឹកនាំប្រទេសផងដែរ។

ពេលនេះពួកគេ បានមើលឃើញច្បាស់ដោយឥតសង្ស័យថា បក្សប្រជាជន កម្ពុជា គឺជាបក្សនយោបាយតែមួយគត់ ដែលមានគោលនយោបាយច្បាស់លាស់ក្នុងការដឹកនាំជាតិ កសាងជាតិឱ្យរីកចម្រើន។ ជាពិសេសបក្សប្រជាជនកម្ពុជា ជាបង្អែក និងជាទីទុកចិត្តរបស់ប្រជាពលរដ្ឋ ក្នុងការធានារក្សាបាននូវសុខសន្តិភាព និងស្ថេរភាពសង្គម ដែលជាលក្ខខណ្ឌដ៏ចាំបាច់សម្រាប់ធានានូវការរស់នៅប្រកបដោយភាពរីករាយរបស់ប្រជាពលរដ្ឋ។

ពួកគេ ក៏បានប្រកាសបម្រើ ការពារ ស្ម័គ្រស្មោះជាមួយបក្សប្រជាជន ដោយមិនឆោតល្ងង់ជឿតាមការអូសទាញរបស់ក្រុមប្រឆាំង ជាពិសេសមិនចាញ់បោកការអូសទាញ របស់បុគ្គល សម រង្ស៉ី ទៀតនោះឡើយ៕