(ភ្នំពេញ)៖ ក្រសួងការបរទេសកម្ពុជា បានអះអាងថា រហូតដល់ពេលនេះ ខ្លួនកំពុងរៀបចំបែបបទបញ្ជូនស្រ្តីខ្មែរ៣នាក់ ដែលត្រូវបានគេជួញដូរទៅកាន់ប្រទេសវៀតណាមនោះ ដើម្បីត្រឡប់មកកម្ពុជាវិញ។ នេះបើតាមសេចក្តីប្រកាសផ្លូវការ របស់ក្រសួងការបរទេស​ ដែល Fresh News ទើបទទួលបាននៅព្រឹកថ្ងៃទី១៧ ខែកញ្ញានេះ។

បើតាមការប្រកាសរបស់ក្រសួងការបរទេស បានឱ្យដឹងថា ស្រ្តីខ្មែរ៣រូបនោះ ត្រូវបានគេជួញដូរយកទៅ ឃុំនៅខេត្តម៉ុងកាយ ប្រទេសវៀតណាម នៅក្បែរព្រំដែនប្រទេសចិន ហើយពេលនេះនគរបាលវៀតណាម បានរំដោះពួកគេ និងបានឃាត់ខ្លួនមេខ្យល់ម្នាក់ ដែលពាក់ព័ន្ធក្នុងការជួញដូរនេះផងដែរ។

ស្ថានទូតកម្ពុជា ក៏បានស្នើសុំឱ្យនគរបាលវៀតណាមជួយថែរក្សានារីខ្មែរទាំង៣នាក់ ហើយស្ថានទូតកម្ពុជា ក៏បានចាត់ឱ្យរៀបចំបែបបទបញ្ជូនស្រ្តីរងគ្រោះទាំងនោះ ត្រឡប់មកប្រទេសកម្ពុជាវិញផងដែរ៕

ខាងក្រោមនេះជាសេចក្តីប្រកាសរបស់ក្រសួងការបរទេស៖