(ភ្នំពេញ)៖ លោក ជា ប៊ុនសេង អ្នកថតរូបនៅស្ថានីយ៍ទូរទស្សន៍ប៉ុស្តិ៍លេខ៥ បានទទួលមរណភាពក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ ដែលបង្កឡើងដោយជនសង្ស័យម្នាក់បានលួចម៉ូតូ ហេីយជិះបុកម៉ូតូរបស់គាត់ពេញទំហឹង នៅវេលាម៉ោង១៖២៥នាទីរំលងអាធ្រាត្រឈានចូល ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៤។ ហេតុការណ៍ស្ថិតនៅចំណុចស្តុបវិទ្យាល័យព្រះស៊ីសុវត្ថិ តាមបណ្ដោយផ្លូវព្រះនរោត្តម កែង១៨៤ សង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
ក្រោយកេីតហេតុសមត្ថកិច្ចជំនាញចរាចរណ៍ផ្លូវគោក នៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញ ធ្វេីការវាស់វែងយកម៉ូតូទៅរក្សាទុកហេីយឃាត់ជនសង្ស័យបញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌដូនពេញ និងបានប្រគល់សពឲ្យគ្រួសារយកទៅធ្វេីបុណ្យទៅតាមប្រពៃណី។
សូមជម្រាបថា ជនរងគ្រោះឈ្មោះ ជា ប៊ុនសេង ជាអ្នកថតរូបនៅស្ថានីយ៍ទូរទស្សន៍កងយោធពលខេមរភូមិន្ទ ប៉ុស្តិ៍លេខ៥ កន្លងមកគាត់ស្ថិតក្នុងក្របខ័ណ្ឌកងទ័ពដែរ ប៉ុន្តែនៅឆ្នាំ២០២៣ គាត់ត្រូវបានដាក់ឲ្យចូលនិវត្តន៍ហើយ ដោយបានដំឡើងឋានន្តរសក្តិជាឧត្តមសេនីយ៍ត្រី៕