(ភ្នំពេញ)៖ ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉ (KOICA) របស់ប្រទេសកូរ៉េ ប្រចាំប្រទេសកម្ពុជា នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៤នេះ បានចេញសេចក្តីជូនដំណឹងដេញថ្លៃលើ «ការផ្តល់គ្រឿងសង្ហារឹម និងបរិក្ខាការិយាល័យ» និង «ការផ្តល់គ្រឿងសង្ហារឹម និងឧបករណ៍ពិសោធន៍»

តាមរយៈសេចក្តីជូនដំណឹងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉ បានឱ្យដឹងថា សម្រាប់ដេញថ្លៃលើ «ការផ្តល់គ្រឿងសង្ហារឹម និងបរិក្ខាការិយាល័យ» និង «ការផ្តល់គ្រឿងសង្ហារឹម និងឧបករណ៍ពិសោធន៍» លើគម្រោងបង្កើតវិស្វកម្មបរិស្ថាន នៅសាកលវិទ្យាល័យភូមិ្ទភ្នំពេញ (RUPP) ដើម្បីជំរុញធនធានមនុស្សនៃឧត្តមសិក្សានៅកម្ពុជា។ ដោយឡែកសម្រាប់វិសាលភាពនៃការដេញថ្លៃ គឺការលក់ ដឹកជញ្ជូន ដំឡើង បណ្តុះបណ្តាលពីរបៀប្រើប្រាស់ និងរយៈពេល២ឆ្នាំ នៃសេវាកម្មបន្ទាប់ពីការបំពេញការងារ និងការធានាសម្រាប់កញ្ចប់ទំនិញសរុប។

KOICA បានឱ្យដឹងថា លក្ខខណ្ឌ ដើម្បីចូលរួមដេញថ្លៃ អ្នកដេញថ្លៃត្រូវបំពេញតាមលក្ខណៈវិនិច្ឆ័យអប្បបរមាដូចខាងក្រោម៖

*ជាក្រុមហ៊ុនដែលបានបង្កើតឡើងស្របច្បាប់ និងបទប្បញ្ញត្តិ និងមានការចុះបញ្ជីពាណិជ្ជកម្មត្រឹមត្រូវនៅប្រទេសកម្ពុជា
*អ្នកផ្គត់ផ្គង់/អ្នកលក់បន្តជាផ្លូវការនៃគ្រឿងសង្ហារឹម និងឧបករណ៍មន្ទីរពិសោធន៍ដែលមានរាយក្នុងឯកសារភ្ជាប់ ប្រសិនបើចាំបាច់ មានសិទ្ធិ ឬទទួលបានអាជ្ញាបណ្ណក្រោមច្បាប់ និងបទប្បញ្ញត្តិនៃប្រទេសកម្ពុជា។
*ក្រុមហ៊ុនដែលមិនត្រូវបានរឹតបន្តឹងពីការដេញថ្លៃ ឬការប្រកាសជាសាធារណៈថាជាអ្នកម៉ៅការមិនមានសិទ្ធិដោយរាជរដ្ឋាភិបាលកម្ពុជា អង្គការអន្តរជាតិ ឬរដ្ឋាភិបាលបរទេស ហើយក៏មិនស្ថិតនៅក្រោមការដាក់ទណ្ឌកម្មណាមួយ។
*ក្រុមហ៊ុនដែលដាក់ឯកសារទាំងអស់តម្រូវតាមកាលកំណត់នៃការដាក់ស្នើ
*ក្រុមហ៊ុនដែលមិនមានបញ្ហាជាមួយនឹងការបង់ពន្ធ ឬកាតព្វកិច្ចហិរញ្ញវត្ថុផ្សេងទៀតនៅក្នុងប្រទេសណាមួយឡើយ៕

សូមអានសេចក្តីជូនដំណឹងរបស់ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉ (KOICA) ទាំងស្រុងដូចខាងក្រោម៖