Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

លោក ស៊ុយ សែម ចុះសួរសុខទុក្ខ និងចែកអំណោយជូន នាយទាហាន ពលទាហាន និងគ្រួសារកងទ័ព នៅមជ្ឈមណ្ឌលហ្វឹកហ្វឺន កងទ័ពជើងគោក

16-09-2016 21:27

(កំពង់ស្ពឺ)៖ លោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ ២០១៦ នេះ បានអញ្ជើញជួបសំណេះសំណាល ព្រមទាំងចែកអំណោយជូននាយទាហាន ពលទាហាន និងគ្រួសារកងទ័ព នៅមជ្ឍមណ្ឌលហ្វឹកហ្វឺនកងទ័ពជើងគោក (ពេជ្រនិល) ដោយមានការអញ្ជើញ ចូលរួមពីនាយឧត្តមសេនីយ៍ មាស សុភា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ញាការកងទ័ពជើងគោក និងថ្នាក់ដឹកនាំជាច្រើននាក់ផ្សេងទៀតផងដែរ។

លោករដ្ឋមន្រ្តី ស៊ុយ សែម បានពាំនាំនូវការនឹករលឹក និងផ្តាំផ្ញើសាកសួរសុខទុក្ខ ពីសំណាក់សម្តេតេជោហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនដល់បងប្អូននាយទាហាន ពលទាហានដែលជាសិក្ខាកាមទាំងអស់ ហើយទាហាន ពលទាហានទាំងអស់ត្រូវគោរពបញ្ជារបស់ថ្នាក់ដឹកនាំ ដើម្បីចូលរួមការពារសន្តិសុខ ជូនជាតិ និងប្រជាជនឲ្យកាន់តែប្រសើរឡើង។

សូមបញ្ជាក់ថា  បន្ទាប់ពីពិធីគណ:អធិបតី ប្រគល់អំណោយដល់នាយទាហាន ពលទាហាន អតីតយោធិនចូលនិវត្តន៏ គ្រួសារកងទ័ព និងសិក្ខាកាមរួចមក ថ្នាក់ដឹកនាំបានរៀបចំនូវពិធីពិសារ
បាយសាមគ្គីផងដែរ។