(ភ្នំពេញ)៖ ក្នុងនាមជាអ្នកជំនាញភូមិសាស្រ្តនយោបាយ លោកបណ្ឌិត យង់ ពៅ បានលើកឡើងថា ការមិនចូលរួមរបស់កម្ពុជា នៅក្នុងសន្និសីទស្ដីពី សន្តិភាពអ៊ុយក្រែន មិនមែនមានន័យថា ប្រទេសកម្ពុជា លែងខ្វាយខ្វល់នៅក្នុងការជួយប្រទេសអ៊ុយក្រែនស្វែងរកសន្តិភាពនោះទេ ប៉ុន្តែដោយសារប្រទេសកម្ពុជាដឹងច្បាស់ហើយថា សន្និសីទនេះ មិនអាចទទួលបានជោគជ័យ ព្រោះមិនមានវត្តមានប្រទេសរុស្ស៊ី ដែលជាប្រទេសភាគីជម្លោះ មកចូលរួម។

បន្ថែមពីនេះលោកបណ្ឌិត ក៏បានឲ្យដឹងថា សន្និសីទនេះទៀតសោធមិនមែនធ្វើឡើងក្នុងយន្តការរបស់អង្គការសហប្រជាជាតិនោះឡើយ ដែលជាការរៀបចំឡើងដោយក្រុមប្រទេសមួយក្រុម មានទំនោរទៅអ៊ុយក្រែនជាងស្វែងរកសន្តិភាពដោយពិតប្រាកដ ដែលអាចនាំឲ្យមានការដុតកម្ដៅកាន់តែខ្លាំង ហេតុនេះការមិនចូលរួមរបស់កម្ពុជាគឺជា ការសម្រេចចិត្តនយោបាយការទូតយ៉ាងត្រឹមត្រូវ។

ខាងក្រោមនេះគឺជាការលើកឡើងទាំងស្រុងរបស់លោកបណ្ឌិត យង់ ពៅ៖