Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ក្រសួងការងារ៖ ឱកាសការងារក្នុងស្រុកជិត៥ម៉ឺនកន្លែង កំពុងរង់ចាំអ្នកដែលចង់ស្វែងរកការងារធ្វើ

17-06-2024 17:57

(ភ្នំពេញ)៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃនេះ បានបង្ហាញអំពីឱកាសការងារក្នុងស្រុកប្រមាណ ៤៩,៧៩៨កន្លែង ដែលកំពុងរង់ចាំអ្នកស្វែងរកការងារធ្វើ។ សម្រាប់បងប្អូនប្រជាពលរដ្ឋដែលចង់ស្វែងរកការងារ សូមទាក់ទងមកទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ តាមលេខទូរស័ព្ទ 1297 ឬ 1286 ឬលេខ 077 23 23 78 (Telegram)៕