លោកបណ្ឌិត យង់ ពៅ៖ អ៊ុយក្រែនជាក្ដាអុករបស់មហាអំណាច ដូច្នេះទាល់តែអាមេរិក និងរុស្ស៉ី ព្រមជជែកគ្នាទើបសង្គ្រាមអាចចប់ (Video inside)
17-06-2024 17:16
(ភ្នំពេញ)៖ ការស្វែងរកសន្តិភាពឲ្យអ៊ុយក្រែន អាចទៅរួចបានដរាបណាសហរដ្ឋអាមរិក និងរុស្ស៉ី ព្រមចូលតុចរចា និងសម្បទានឲ្យគ្នាទៅវិញទៅមក ខណៈអ៊ុយក្រែន គ្រាន់តែជាក្ដាអុក របស់ប្រទេសមហាអំណាចតែប៉ុណ្ណោះ។ នេះគឺជាការលើកឡើងរបស់លោកបណ្ឌិត យង់ ពៅ អ្នកវិភាគភូមិសាស្រ្តនយោបាយ ដែលបានថ្លែងនៅក្នុងកម្មវិធី Fresh Talk។
បន្ថែមពីនេះ លោកថា បើសិនជាមិនមានការផ្ដល់សម្បទានឲ្យគ្នាទៅវិញទៅមក រវាងមហាអំណាចទេនោះ សង្រ្គាមនឹងនៅតែបន្ត រហូតទាល់តែឈានដល់ដំណាក់កាលទាល់ច្រក ស្ទើរតែផ្ទុះសង្រ្គាមនុយក្លេអ៊ែ ដែលចាញ់ៗទាំងអស់គ្នា ទើបអាចឈានដល់ការចរចាបញ្ចប់សង្រ្គាម។
ខាងក្រោមនេះ គឺជាការលើកឡើងរបស់លោកបណ្ឌិត យង់ ពៅ នៅក្នុងកម្មវិធី Fresh Talk៖