(ភ្នំពេញ)៖ លោក ម៉ារ យ៉ារិទ្ធិ អ្នកតាមដានព្រឹត្តិការណ៍នយោបាយជាតិ និងអន្តរជាតិ បានលើកឡើងថា ការអវត្តមានរបស់លោក ចូ បៃដិន ប្រធានាធិបតីអាមេរិក នៅក្នុងសន្និសីទស្ដីពីសន្តិភាពអ៊ុយក្រែន មិនមែនមានន័យថា អាមេរិក មិនយកចិត្តទុកដាក់ក្នុងការស្វែងរកសន្តិភាពឲ្យអ៊ុយក្រែននោះទេ។

លោកបន្តថា ទោះបីជាមិនបានចូលរួមផ្ទាល់ក្នុងសន្និសីទ ប៉ុន្តែកាលពីថ្ងៃសុក្រ សប្ដាហ៍មុន លោក ចូ បៃដិន បានជួបផ្ទាល់ជាមួយ លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី ក្នុងកិច្ចប្រជុំ G7 ជាមួយនឹងការចុះកិច្ចព្រមព្រៀងសន្តិសុខទ្វេភាគីមួយមានសុពលភាព១០ឆ្នាំ ថែមទៀតផង។

ការលើកឡើងរបស់លោក ម៉ារ យ៉ារិទ្ធិ បានធ្វើឡើងនៅក្នុងកិច្ចពីភាក្សាតុមូល Fresh Talk កាលពីថ្ងៃសៅរ៍ សប្ដាហ៍កន្លងទៅ។ ខាងក្រោមនេះ គឺជាការលើកឡើងរបស់លោក ម៉ារ យ៉ារិទ្ធិ៖