(ប៉ាគីស្ថាន)៖ ក្រុមមន្ត្រី ប៉ាគីស្ថានបានឱ្យដឹងថា មនុស្សយ៉ាងហោចណាស់ ១៦នាក់ ត្រូវបានសម្លាប់ នៅក្នុងការវាយប្រហារបំផ្ទុះគ្រាប់បែកអត្តឃាត នៅក្បែរវិហារសាសនាអ៊ីស្លាម មួយកន្លែងស្ថិតនៅតំបន់ព្រំដែន ប៉ាគីស្ថាន ជាមួយនឹងប្រទេសអាហ្វហ្គានីស្ថាន ខណៈជនមូស្លីមជាច្រើននាក់ កំពុងថ្វាយបង្គំព្រះនៅថ្ងៃសុក្រ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Russian Today នៅមុននេះបន្តិច នាល្ងាចថ្ងៃសុក្រ ទី១៦ ខែកញ្ញា ឆ្នំា២០១៦។
ភ្លាមៗនោះដែរពុំទាន់មានក្រុមណាមួយ ចេញមុខទាមទារទទួលខុសត្រូវនៅឡើយទេ។ បើមានព័ត៌មានលម្អិតយើងនឹងបញ្ជាក់លម្អិត នៅពេលក្រោយ៕