(ភ្នំពេញ)៖ សមាគមវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរនៅកម្ពុជា (TAFTAC) ក៏ដូចជាសមាគមវាយនភណ្ឌកម្ពុជា-ចិន បានមើលឃើញពីសក្ដានុពលរបស់ម៉ាស៊ីនដេរម៉ាក Jack ដែលមានគុណភាពល្អ កម្លាំងខ្លាំង ល្បឿនលឿន បច្ចេកវិទ្យាទំនើប ដែលនឹងជួយជំរុញផលិតភាពវិស័យកាត់ដេរនៅកម្ពុជា ការកែលម្អគុណភាពនៃការអភិវឌ្ឍផលិតផលកាន់តែប្រសើរ។

គួរជម្រាបថា ក្រុមហ៊ុន Jack Technology បានរៀបចំសម្ពោធផលិតផលសកលរបស់ក្រុមហ៊ុនខ្លួន នៅសណ្ឋាគារតារាអ៊ែរផត នាថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៤។

លោក Ruan Linbing អនុប្រធានក្រុមហ៊ុន Jack Technology បានឱ្យដឹងថា ឆ្លើយតបទៅនឹងតម្រូវការផ្នែកឧស្សាហកម្មកាត់ដេរសម្លៀកបំពាក់នៅកម្ពុជា ក្រុមហ៊ុនចិនមួយនឹងនាំចូលម៉ាស៊ីនដេរម៉ាក Jack ដែលមានគុណភាពល្អ កម្លាំងខ្លាំងល្បឿនលឿន បច្ចេកវិទ្យាទំនើប មកកាន់ទីផ្សារកម្ពុជាកាន់តែច្រើនឡើង ដើម្បីជំរុញញនិងលើកកម្ពស់ផលិតភាពក្នុងឧស្សាហកម្មកាត់ដេរសម្លៀកបំពាក់នៅកម្ពុជា។

លោកបានបញ្ជាក់ថា ក្រុមហ៊ុននេះបានបង្កើតនៅក្នុងឆ្នាំ១៩៩៥ និងបានចូលមកក្នុងទីផ្សារប្រទេសកម្ពុជាតាំងពីឆ្នាំ២០០៣មកម្លេះ ហើយការនាំចូលម៉ាស៊ីនដេរម៉ាក Jackដែលមានគុណភាពល្អមកកាន់ទីផ្សារកម្ពុជាក្នុងមួយឆ្នាំៗ គឺមានកំណើនជាមធ្យមពី២០-៣០%។

លោកបន្តថា បច្ចុប្បន្ន មានរោងចក្រកាត់ដេរកាន់តែច្រើនប្រើបា្រស់ម៉ាស៊ីនដេរម៉ាក Jack ដោយក្រុមហ៊ុនបានផ្តល់នូវសេវាកម្មដំណោះស្រាយយ៉ាងល្អឥតខ្ចោះ ដើម្បីជួយបង្កើនផលិតភាពរបស់រោងចក្រទាំងនោះ។ ក្នុងមួយឆ្នាំក្រុមនាំចូលម៉ាស៊ីនដេរម៉ាក Jack ចំនួនពី២ម៉ឺនទៅ៣ម៉ឺនគ្រឿង ដែលមានតម្លៃប្រមាណ១០លានដុល្លារ។

លោក Kong Bai fan អនុប្រធានសមាគមវាយនភណ្ឌកម្ពុជា-ចិន និងជាសមាជិកក្រុមប្រឹក្សាសមាគមវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរនៅកម្ពុជា (TAFTAC) បានឱ្យដឹងថា ឧស្សាហកម្មកាត់ដេរ និងឧស្សាហកម្មឧបករណ៍ដេរតែងតែជាឧស្សាហកម្មពីរដែលមានទំនាក់ទំនងយ៉ាងជិតស្និទ្ធ ការពង្រឹងគ្នាទៅវិញទៅមក និងស៊ីចង្វាក់ជាមួយគ្នា។

លោកបញ្ជាក់ទៀតថា «ការខិតខំប្រឹងប្រែងរបស់ Jack ក្នុងវិស័យឧបករណ៍កាត់ដេរបានចូលរួមក្នុងការអភិវឌ្ឍគុណភាពខ្ពស់របស់ឧស្សាហកម្ម ដែលប្រាកដជានឹងជំរុញឱ្យមានការរីកចម្រើនជារួមនៃឧស្សាហកម្មកាត់ដេរ និងបង្កើតគុណសម្បត្តិថ្មីៗនៅក្នុងវិស័យឧស្សាហកម្មកាត់ដេរ»

លោកបានសម្តែងក្តីសង្ឃឹមថា សហគ្រាសកាត់ដេរទាំងអស់នឹងបន្តគាំទ្រដល់ឧស្សាហកម្មកាត់ដេរកម្ពុជា គាំទ្រគំនិតច្នៃប្រឌិត វិធានការច្នៃប្រឌិត និងផលិតផលប្រកបដោយភាពច្នៃប្រឌិតរបស់សហគ្រាសកាត់ដេរ ចែករំលែកឱកាសថ្មីសម្រាប់ការអភិវឌ្ឍក្នុងកិច្ចសហប្រតិបត្តិការខ្សែសង្វាក់ឧស្សាហកម្ម និងស្វែងរកការឈ្នះ-ឈ្នះ។

លោកបន្តថា ផលិតផល Jack នឹងដើរតួនាទីឈានមុខគេក្នុងការបង្ហាញ និងភាពជាអ្នកដឹកនាំនៃសហគ្រាសឈានមុខជំរុញការផ្លាស់ប្តូរសហគ្រាសសម្លៀកបំពាក់ខ្នាតតូច និងមធ្យមឱ្យមានភាពបត់បែន និងលើកកម្ពស់ការធ្វើឌីជីថលនីយកម្ម។

លោកបន្ដថា ការធ្វើឱ្យទាន់សម័យប្រកបដោយភាពវៃឆ្លាតនៃខ្សែសង្វាក់ឧស្សាហកម្មសម្លៀកបំពាក់ ដើម្បីសម្រេចបាននូវការអភិវឌ្ឍដ៏ទូលំទូលាយ និងគុណភាពខ្ពស់។ លោកបានលើកឡើងថា ផលិតផល Jack ក្នុងនាមជាក្រុមហ៊ុនឈានមុខគេក្នុងឧស្សាហកម្មនេះបានអនុវត្តការងារជាច្រើន និងប្រមូលធនធានជាច្រើនក្នុងការស្រាវជ្រាវតម្រូវការ ការកែលម្អគុណភាពនៃការអភិវឌ្ឍផលិតផល ការផ្លាស់ប្តូរឌីជីថល៕