(កំពង់ស្ពឺ)៖ នាយឧត្តមសេនីយ៍ គន់ គីម អគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា នាថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៦នេះ បានជួបសំណេះសំណាល ជាមួយសមាជិកសមាគម អតីតយុទ្ធជនកម្ពុជា ៥៦៥គ្រួសារ ស្ថិតក្នុងស្រុកឧដុង្គ ខេត្តកណ្ដាល។
នាយកឧត្តមសេនីយ៍ គន់ គីម បានស្នើដល់ក្រុមការងារ ស.អ.ក គ្រប់ថ្នាក់ត្រូវយកចិត្តទុកដាក់ មើលថែបងប្អូនយុទ្ធជន ពិការឲ្យបានដិតដល់ ព្រោះពួកគាត់ គឺជាវីរៈជនដែលបានធ្វើពលីកម្ម គ្រប់បែបយ៉ាងដើម្បី សន្តិភាព និងការរស់នៅប្រកបដោយ សុខដុមរមនារបស់ប្រទេសជាតិ។
បើតាមរបាយការណ៍ របស់សមាគមអតីតយុទ្ធជនកម្ពុជាស្រុក បានឲ្យដឹងថា សមាជិកសមាគមអតីតយុទ្ធជនកម្ពុជាស្រុកឧដុង្គ គិតត្រឹមខែកញ្ញា ឆ្នាំ២០១៦នេះមាន ៥២៤នាក់ ដែលមានបន្ទុកសរុប ៧៦៤នាក់ ដែលក្នុងនោះ សមាជិកជនពិការមាន១៣៩នាក់ សមាជិកនិវត្តជនមាន ១១៤នាក់ សមាជិកជនបាត់បង់ សមត្ថភាពការងារមាន៧នាក់ សមាជិកគ្រួសារជនពិការមាន ២២៨នាក់ សមាជិកគ្រួសារជនមរណៈមាន៣៦នាក់។
សូមបញ្ជាក់ថា ក្នុងឱកាសនោះ នាយកឧត្តមសេនីយ៍ ក៏បានឧបត្ថម្ភដល់ អតីតយុទ្ធជនដែលបានចូលរួម ក្នុងម្នាក់ ៥០,០០០រៀល សរុបទឹកប្រាក់ ២៨,២៥០,០០០រៀល៕