(ភ្នំពេញ)៖ សម្ដេចព្រះពោធិវ័ង្ស អំ លីមហេង សម្ដេចព្រះសង្ឃនាយកស្ដីទី បានចេញសារលិខិតថ្លែងអំណរព្រះគុណថ្វាយព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ដែលព្រះអង្គសព្វព្រះរាជហឫទ័យយាងជាព្រះរាជាធិបតីក្នុងព្រះពិធីថ្វាយព្រះភ្លើងព្រះបរមសព សម្ដេចព្រះអគ្គមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្ដេចព្រះមហាសង្ឃរាជនៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៤ កន្លងទៅ។

សូមរំលឹកថា សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស បានយាងចូលទិវង្គតកាលពីថ្ងៃចន្ទ ២រោច ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០​២៤ ដោយព្រះជរាពាធ ក្នុងព្រះជន្មាយុ៩៣ព្រះវស្សា នាព្រះរាជដំណាក់ក្នុងវត្តឧណ្ណាលោម រាជធានីភ្នំពេញ៕

ខាងក្រោមនេះជាសារលិខិតថ្លែងអំណរព្រះគុណថ្វាយព្រះមហាក្សត្រ៖