(ភ្នំពេញ)៖ លោក គូម៉ាម៉ារូ យូជិ អគ្គរដ្ឋទូតជប៉ុនចប់អាណត្តិនៅកម្ពុជា បានបង្ហាញអំពីបំណងប្រាថ្នារបស់លោក ដែលចង់ឱ្យប្រទេសកម្ពុជាអាចដោះស្រាយបញ្ហាដែលនៅសេសសស់ពីសង្គ្រាមដ៏រ៉ាំរ៉ៃ និងបោះជំហានបន្តិចម្តងៗឆ្ពោះទៅកាន់ការរួបរួមគ្នា នាពេលខាងមុខទៀត។ នេះបើតាមលិខិតចំហរបស់លោក គូម៉ាម៉ារា យូជិ នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៦។
តាមរយៈលិខិតចំហរនេះ លោក គូម៉ាម៉ារូ យូជិ ឲ្យដឹងថា «នៅពេលដែលបេសកកម្មការទូតរបស់ខ្ញុំ ត្រូវបានបព្ចាប់នៅកម្ពុជា ខ្ញុំនៅតែនឹកអាល័យដល់ប្រទេសកម្ពុជា និងប្រជាជនកម្ពុជាទាំងអស់។ ប្រជាជនជប៉ុនជាច្រើនតែងតែរំលឹកឡើង ពីបទពិសោធន៍ក្រោយសង្គ្រាមរបស់ខ្លួនពេលដែលឃើញ កម្ពុជាកំពុងប្រឈមបញ្ហាលំបាកក្រោយសង្គ្រាម»។ លោក បានបន្ថែមថាប្រទេសជប៉ុន បានបញ្ចប់សង្គ្រាមរយៈពេល ៧១ឆ្ នាំហើយចំណែកប្រទេសកម្ពុជាវិញ មិនទាន់ឆ្លងកាត់ពេលវាលាច្រើនឆ្នាំ ដូចប្រទេសជប៉ុនទេ ។
លោក បានបន្តថា ក្នុងរយៈពេលបំពេញបេសកកម្មការទូតនៅកម្ពុជា ចាប់ពីខែមីនា ឆ្នាំ២០១៣ រហូតដល់ខែកញ្ញា ឆ្នាំ២០១៦នេះ បានឲ្យដឹងថា «ខ្ញុំបានព្យាយាមយ៉ាងអស់ពីសមត្ថភាព ទោះបីជាកិច្ចការដែលខ្ញុំបានធ្វើនៅមានកម្រិតក្ដី ប៉ុន្តែខ្ញុំបានឃើញពីការរីកចម្រើន ជាបន្តបន្ទាប់នៃទំនាក់ទំនងទ្វេភាគី រវាងជប៉ុននិងកម្ពុជា ដោយមានការចូលរួមយ៉ាងច្រើន ពីសំណាក់ប្រជាជន នៃប្រទេសទាំងពីរ»៕
ខាងក្រោមនេះជាលិខិតចំហររបស់ លោក គូម៉ាម៉ារូ យូជិ៖