Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ប្រធានសហភាពសហជីពរក្សាសិទ្ធិកម្មករកម្ពុជា ច្រានចោលការចោទប្រកាន់របស់បុគ្គលិកអង្គការសង់ត្រាល់ ដែលផ្ដល់សម្ភាសន៍ដល់វិទ្យុអាស៉ីសេរី ពាក់ព័ន្ធទៅនឹងស្ថានភាពសហជីព និងការងារកម្មករកាត់ដេរ

16-06-2024 12:57

(ភ្នំពេញ)៖ លោក ហង្ស រ៉ាវី ប្រធានសហភាពសហជីពរក្សាសិទ្ធិកម្មករកម្ពុជា នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៤នេះ បានធ្វើការឆ្លើយតបទៅកិច្ចសម្ភាសន៍របស់វិទ្យុអាស៊ីសេរី ជាមួយ ឃុន ថារ៉ូ បុគ្គលិកអង្គការសង់ត្រាល់ ដែលបានប្រើពាក្យ «យកសហជីពក្លែងក្លាយឲ្យវាយប្រហារសហជីពឯករាជ្យ និងការប្រើប្រាស់យុវជន ឬសង្គមស៊ីវិលក្លែងក្លាយឲ្យវាយប្រហារយុវជន និងសង្គមស៊ីវិលឯករាជ្យ» គឺជាសម្តីអន់មាយាទ ញ៉ុះញុង លាបពណ៌ មូលបង្កាច់គ្មានការពិត។

លោក ហង្ស រ៉ាវី បានបញ្ជាក់ថា «កុំប្រើពាក្យឯករាជ្យខ្មាស់ក្មេង» បើសិនអ្នកទទួលជំនួយដ៏អាក្រក់ពីបរទេស ធ្វើការឲ្យម្ចាស់ជំនួយក្លាយជាអាយ៉ងបរទេស ដើម្បីបំផ្លាញសន្តិភាព សេដ្ឋកិច្ចជាតិ សេដ្ឋកិច្ចគ្រួសារកម្មករនិយោជិតក្នុង ក្រៅប្រព័ន្ធ និងស្ថេរភាពការងារ ដូច្នេះបង្ហាញឲ្យឃើញកាន់តែច្បាស់ពីអត្តរិចគ្មានសីលធម៌ ពីវិទ្យុអាស៉ីសេរី បានចាប់ដៃគ្នាជាមួយ អង្គការសង់ត្រាល់ ចូលចិត្តអុជអាល រើសអើងដោយចោទប្រកាន់បែបកូនក្មេងគ្មានមូលដ្ឋានពិត។

លោកសូមបញ្ជាក់ថា សហភាពសហជីពរក្សាសិទ្ធិកម្មករកម្ពុជា មានបញ្ចិកាត្រឹមត្រូវ មានអាណត្តិថ្នាក់ដឹកនាំទទួលស្គាល់ដោយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ផ្ទុយពីអង្គការសង់ត្រាល់ចុះបញ្ជី នៅក្រសួងមហាផ្ទៃ បែរជាលួចមកធ្វើសកម្មភាពការងារអង្គការវិជ្ជាជីវៈ (សហជីព) ដើម្បីបានផលប្រយោជន៍ផ្ទាល់ខ្លួន និងក្រុមខ្លួនមួយក្តាប់តូច មិនខ្វល់ប្រយោជនរួមរបស់កម្មករនិយោជិតក្នុង និងក្រៅប្រព័ន្ធទូទាំងប្រទេសកម្ពុជា។

លោក ហង្ស រ៉ាវី លើកទឹកចិត្តឲ្យអង្គការសង់ត្រាល់ ត្រូវមានភាពក្លាហាន គួរតែហ៊ានទទួលញ្ញាតិ ដើម្បីអានខ្លឹមសារកង្វល់របស់កម្មករនិយោជិតក្នុង និងក្រៅព័ន្ធ ឲ្យបានច្បាស់ ដើម្បី ជៀសវាងការប្រព្រឹត្តិផ្ទុយពីច្បាប់នៅកម្ពុជា ជៀសវៀងជាប់បទល្មើសណាមួយកើតមានឡើង៕