(កណ្តាល)៖ លោក ហាក់ សុខមករា អភិបាលរងខេត្តកណ្តាល នាព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៤នេះ បានអញ្ជើជាអធិបតីភាព ក្នុងពិធីប្រកាសចូលកាន់តំណែងក្រុមប្រឹក្សា ស្រុកអង្គស្នួល ខេត្តកណ្តាល។
លោក ហាក់ សុខមករា បានថ្លែងថា ដោយប្រទេសជាតិ មានសុខសន្តិភាព និង ប្រកាន់ខ្ជាប់នូវលិទ្ធិប្រជាធិបតីសេរី ពហុបក្ស មានការបោះឆ្នោត យ៉ាងទៀងទាត់ ដោយសកល ឫ អសកល ដែលកើតឡើង ពីឆន្ទៈប្រជាពលរដ្ឋ និងម្ចាស់ឆ្នោត ការកាន់អំណាចយូររបស់គណបល្សប្រជាជនកម្ពុជា មានសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្ស អតីតនាយករដ្ឋមន្ត្រី តាមរយៈកាលបោះឆ្នោត គាំទ្រពីប្រជាពលរដ្ឋ មិនខុសច្បាប់ទេ។
លោកបន្ដថា មហិច្ចតារបស់សម្តេចតេជោ ហ៊ុន សែន គឺធ្វើយ៉ាងណាអភិវឌ្ឍប្រទេស ឲ្យសម្រេចបាននូវចក្ខុវិស័យ ក្លាយជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងក្លាយជាប្រទេស មានចំណូលខ្ពស់ នៅឆ្នាំ ២០៥០។ ដូច្នេះសូមចូលរួមទាំងអស់គ្នា ដើម្បីឲ្យកម្ពុជាឈានឆ្ពោះទៅសម្រេចបាននូវគោលដៅនេះ បានដាក់ចេញនូវគោលបំណងប្រកបដោយ ជាមួយនិងការសាទរ យ៉ាងពេញទំហឹងពីប្រជាពលរដ្ឋ។
លោក ហាក់ សុខមករា បានបន្ថែមថា ក្នុងនោះ បានកសាងសមិទ្ធផលជាច្រើន នៅក្នុងមូលដ្ឋាន ដែលមានដូចជា ដាក់ភ្លើងបំភ្លឺសាធារណៈ ស្ថាបនាផ្លូវបេតុងបានជាច្រើនខ្សែ ដាក់លូបានជាច្រើនខ្សែ ស្តារប្រឡាយ ដាំដើមឈើនៅតាមសាលារៀន និងតាមវត្តអារាម ជាមួយនិងការរៀបចំចិញ្ចើមផ្លូវផងដែរ។ រដ្ឋបាល ស្រុកអង្គស្នួលរក្សាបាននូវសន្តិសុខ សណ្តាប់ធ្នាប់ បង្ការ ទប់ស្កាត់បាននូវភាពវឹកវរនៅក្នុងសង្គម។ បន្ថែមពីនេះ រដ្ឋបាលស្រុក នូវបានប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ជាមួយនិងការបង្ក្រាបក្មេងទំនើងផងដែរ។
គួរបញ្ជាក់ថា ក្រុមប្រឹក្សាស្រុកអង្គស្នួល ដែលត្រូវបានប្រកាស ឲ្យចូលកាន់តំណែងនៅពេលនេះ មានសមាជិក សមាជិកា ចំនួន១៩ រូប ក្នុងនោះ លោក សាមុតធឿន ត្រូវបានតែងតាំងជាប្រធានក្រុមប្រឹក្សា ស្រុកអង្គស្នួល សម្រាប់អាណត្តិទី៤នេះ៕