(ភ្នំពេញ)៖ លោក សុខុម ភគវន្តមុនី រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងលោកស្រី លី ចន្ធី កំពុងមានទុក្ខយ៉ាងក្រៀម ដោយឧបាសក លី សុវណ្ណ ត្រូវជាឪពុក
បានទទួលមរណភាព។
ឧបាសក លី សុវណ្ណ បានទទួលមរណភាពនៅថ្ងៃសៅរ៍ ទី១៥ ខែមិថុនា ឆ្នាំ២០២៤ វេលាម៉ោង ១២៖០២នាទីថ្ងៃត្រង់ ក្នុងជន្មាយុ ៧៨ឆ្នាំ ដោយរោគាពាធ។ មរណភាពឧបាសក លី សុវណ្ណ គឺជាការបាត់បង់នូវលោកឪពុក និងជីតា ប្រកបដោយព្រហ្មវិហារធម៌ ដែលបានប្រឹងប្រែងចិញ្ចឹមបីបាច់ អប់រំកូនចៅឱ្យក្លាយជាមនុស្សដ៏ល្អនៅក្នុងសង្គម។
សពឧបាសក លី សុវណ្ណ ត្រូវបានតម្កល់ធ្វើបុណ្យនៅគេហដ្ឋាន ផ្ទះលេខ១៩ ផ្លូវលេខ ៤១៨ សង្កាត់ទួលទំពូងទី១ ខណ្ឌចំការមន រាជធានីភ្នំពេញ (ផ្លូវទល់មុខខ្លោងទ្វារខាងលិចវត្តទួលទំពូង)។
ដំណឹងនេះ ចាត់ទុកជាសេចក្តីជូនដំណឹងជូនចំពោះ សម្តេច ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី ព្រមទាំងញាតិមិត្តជិតឆ្ងាយ នៃសពឧបាសក លី សុវណ្ណ៕