(ភ្នំពេញ)៖ ក្រោយសង្គេតឃេីញស្ថានភាពទឹកភ្លៀងបានចាប់ផ្តើមធ្លាក់ក្នុងកម្រិតពីមធ្យមទៅច្រើន ដែលតម្រូវឱ្យមានការប្រុងប្រយ័ត្នខ្ពស់ អំពីបរិមាណជំនន់ទឹកភ្លៀង និងទឹកទន្លេមេគង្គ ដែលកម្ពស់ទឹក អាចនឹងហក់ឡើងខ្ពស់ ក្រសួងសាធារណការ និងដឹកជញ្ជូន បានចេញសេចក្តីណែនាំដល់ក្រុមការងារលេខាធិការដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយរបស់ក្រសួង អគ្គនាយកដ្ឋានសាធារណការ អគ្គនាយកដ្ឋានបច្ចេកទេស អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និងកំពង់ផែ កំពង់ផែស្វយ័ត ក្រុងព្រះសីហនុ កំពង់ផែស្វយ័តភ្នំពេញ មន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានី-ខេត្ត ព្រមទាំងអង្គភាព ពាក់ព័ន្ធ ត្រូវរៀបចំមធ្យោបាយ សម្ភារ និងធនធានមនុស្សឱ្យបានសមស្រប ដើម្បីត្រៀមបង្ការឆ្លើយតបទៅនឹង គ្រោះមហន្តរាយឱ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាព៕

ខាងក្រោមនេះជាសេចក្តីណែនាំរបស់ក្រសួងសាធារណការ និងដឹកជញ្ជន៖