Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អនុប្រធានសណ្តាប់ធ្នាប់ខណ្ឌព្រែកព្នៅ ដែលមានជម្ងឺសម្រាកព្យាបាលនៅផ្ទះ បានទទួលថវិកាដើម្បីដោះស្រាយបន្ទុកគ្រួសារមួយចំនួន ពីអភិបាលខណ្ឌ

14-06-2024 20:59

(ភ្នំពេញ)៖ លោក អ៊ុំ សាខន អនុប្រធានសណ្តាប់ធ្នាប់ខណ្ឌ ដែលមានជម្ងឺកំពុងសម្រាកព្យាបាលនៅផ្ទះ ក្នុងភូមិគ្រួស សង្កាត់សំរោង ខណ្ឌព្រែកព្នៅ នារសៀលថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៤នេះ បានជួបផ្ទាល់សំណេះសំណាល សួរសុខទុក្ខ និងទទួលថវិកា ដើម្បីដោះស្រាយបញ្ហាក្នុងបន្ទុកគ្រួសារមួយចំនួន ពីលោក ធឹម សំអាន អភិបាលខណ្ឌ និងមន្ត្រីក្រោមឱវាទ។

ជាមួយការទទួលថវិកា ដើម្បីដោះស្រាយបញ្ហាក្នុងបន្ទុកគ្រួសារមួយចំនួននេះ, លោកអនុប្រធានសណ្តាប់ធ្នាប់ខណ្ឌដែលមានជម្ងឺ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងសូមជូនពរដល់លោកអភិបាលខណ្ឌ ព្រមទាំងក្រុមគ្រួសារ និងក្រុមការងារពាក់ព័ន្ធក្រោមឱវាទទាំងអស់ សូមមានសុខភាពល្អ និងជោគជ័យជានិច្ចលើភារកិច្ចការងារបម្រើប្រជាពលរដ្ឋ និងសូមប្រកបតែពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

ក្នុងឱកាសនេះលោក ធឹម សំអាន មុនជម្រាបលា និងឧបត្ថម្ភថវិកា បានផ្ដាំផ្ញើរយ៉ាងយកចិត្តទុកដាក់ដល់លោក អ៊ុំ សាខន ដែលមានជម្ងឺ ថាត្រូវប្រញាប់ទៅពិនិត្យ និងព្យាបាលជម្ងឺឱ្យបានត្រឹមត្រូវនៅឯមន្ទីរពេទ្យជាតិតេជោសន្តិភាពឲ្យបានឆាប់រហ័សបំផុត ហើយបើក្នុងករណីជួបបញ្ហាខ្វះខាតថវិកាលើការចំណាយផ្សេងៗ លោកនឹងជួយឧបត្ថម្ភទៅតាមជាក់ស្តែង ក្រៅពីលោកអភិបាលខណ្ឌ ផ្ដាំផ្ញើរឲ្យប្រធានសណ្ដាប់ធ្នាប់ខណ្ឌរូបនេះ ត្រូវមើលថែទាំសុខភាពឲ្យបានល្អប្រសើរ តាមរយៈការរស់នៅដោយមានអនាម័យជាប់ជានិច្ច ទាំងពិសារ និងសម្រាកឲ្យបានច្រើន ដើម្បីឆាប់ធូរស្បើយពីជម្ងឺឡើងវិញ៕