(ភ្នំពេញ)៖ រដ្ឋបាលខណ្ឌទួលគោក នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៤នេះ មានកិត្តិយសសូមជម្រាបជូនដល់សាធារណៈជន សិស្ស-និស្សិតឲ្យបានជ្រាបថា រដ្ឋបាលខណ្ឌទួលគោក ត្រូវការជ្រើសរើសមន្ត្រីជាប់កិច្ចសន្យាចំនួន៧រូប ឲ្យចូលបម្រើការងារនៅរដ្ឋបាលខណ្ឌ ចាប់ពីខែកក្កដា ឆ្នាំ២០២៤ តាមលក្ខណ្ឌកំណត់ដូចខាងក្រោម៖

ក-តម្រូវការមន្ត្រីជាប់កិច្ចសន្យាសម្រាប់បម្រើការងារ
*១-ការិយាល័យរដ្ឋបាល និងបុគ្គលិកចំនួន២រូប
*២-ការិយាល័យសេដ្ឋកិច្ច និងអភិវឌ្ឍន៍សហគមន៍ចំនួន២រូប
*៣-ការិយាល័យសង្គមកិច្ច និងសុខុមាលភាពសង្គមចំនួន១រូប
*៤-ភ្នាក់ងារអនាម័យ បរិស្ថានចំនួន២រូប។

ក-លក្ខណ្ឌនៃការជ្រើសរើស
*១-បេក្ខជនទាំងពីរភេទ ត្រូវមានសញ្ជាតិខ្មែរអាយុចាប់ពី១៨ឆ្នាំឡើងទៅ
*២-មានកាយសម្បទាគ្រប់គ្រាន់និងមានសុខភាពល្អ
*៣-មានភាពអត់ធ្មត់ ឧស្សាហ៍ព្យាយាមនិងឆន្ទៈក្នុងការបំពេញការងារ
*៤-មានសុជីវធម៌ល្អ គោរពគ្នាទៅវិញទៅមក អត្តចរិតល្អរួសរាយរាក់ទាក់និងស្លូតត្រង់
*៥-មានគំនិតផ្ដួចផ្ដើម ច្នៃប្រឌិតនិងទទួលយកការបណ្ដុះបណ្ដាលចំណេះដឹងថ្មីៗបន្ថែម។
*៦-មានសញ្ញាបត្រតុតិយភូមិឡើងទៅ សម្រាប់បេក្ខជនមានបំណងបម្រើការងារនៅការិយាល័យ រដ្ឋបាលនិងបុគ្គលិក, ការិយាល័យសេដ្ឋកិច្ច និងអភិវឌ្ឍន៍សហគមន៍, និងការិយាល័យសង្គមកិច្ច និងសុខុមាលភាពសង្គម។

ខ-សំណុំលិខិតដែលបេក្ខជនត្រូវបំពេញនិងភ្ជាប់
*១-ប្រវត្តរូបសង្ខេបមានបិទរូបថត ៤x៦ ចំនួន៣ច្បាប់
*២-ពាក្យសុំចូលបម្រើការងារចំនួន៣ច្បាប់
*៣-កិច្ចសន្យាការងារចំនួន៣ច្បាប់
*៤-អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ (ថតចម្លងត្រឹមត្រូវតាមច្បាប់ដើម) ចំនួន៣ច្បាប់។

បេក្ខជនត្រូវទទួលនិងដាក់ពាក្យសុំចូលបម្រើការងារនៅការិយាល័យរដ្ឋបាល និងបុគ្គលលិកខណ្ឌទួលគោករៀងរាល់ម៉ោងធ្វើការ ចាប់ពីថ្ងៃជូនដំណឹង រហូតដល់ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៤ ជាកាលបរិច្ឆេទចុងក្រោយ។ កាលបរិច្ឆេទជ្រើសរើស ការិយាល័យរដ្ឋបាល និងបុគ្គលិក និងទំនាក់ទំនងតាមរយៈលេខទូរសព្ទរបស់បេក្ខជនដើម្បីធ្វើសម្ភាសន៍។ សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងមកការិយាល័យរដ្ឋបាល និងបុគ្គលិកខណ្ឌទួលគោក ឬតាមរយៈលោក លី ចាន់ដារិទ្ធ ទូរសព្ទលេខ ០៧៨ ៦៦៧ ២៧២៕