លោកគ្រូ តាំ ទី៖ សាលាបឋមសិក្សាប្រាសាទគោល ក្រៅពីផ្តល់ចំណេះដឹងដល់សិស្ស ជាធនាគារជួយសន្សំលុយសម្រាប់សិស្ស (Video inside)
14-06-2024 17:56
(សៀមរាប)៖ លោកគ្រូ តាំ ទី គ្រូបង្រៀននៅសាលាបឋមសិក្សាប្រាសាទគោល ស្ថិតនៅភូមិខ្វាវ ឃុំគោល ស្រុកអង្គរជុំ ខេត្តសៀមរាប បានបញ្ជាក់ឱ្យដឹងថា សាលាបឋមសិក្សាប្រាសាទគោល ក្រៅពីជាទីកន្លែងផ្តល់ចំណេះដឹងដល់សិស្ស ក៏ជាធនាគារសម្រាប់ជួយសន្សំលុយ សម្រាប់សិស្សផងដែរ។
លើកឡើងប្រាប់ដល់ក្រុមអ្នកសារព័ត៌មាន ដែលបានទៅដល់សាលាបឋមសិក្សាប្រាសាទគោល កាលពីពេលថ្មីៗកន្លងទៅនេះ លោកគ្រូ តាំ ទី បានបញ្ជាក់ថា «គ្រូនៅសាលាខ្ញុំ បានដើរតួនាទី ជាឪពុក ជាម្តាយ ជាគ្រូបង្រៀន ជាធនាគារ ជាចុងភៅ ជាគ្រូកសិកម្ម, នៅក្នុងសាលានេះ មានគម្រោងថវិកាសន្សំរបស់សិស្ស ថវិកាសន្សំរបស់គ្រូ ដូចនេះយើងរៀបចំប្រព័ន្ធសន្សំលុយរបស់គាត់ ដើម្បីដឹងថា ក្នុងមួយឆ្នាំៗ កូនមួយៗសល់លុយប៉ុន្មាន?»។
លោកគ្រូ តាំ ទី បានបន្ថែមថា សម្រាប់លុយនេះនឹងផ្តល់ឱ្យឪពុកម្តាយកូនសិស្ស នៅពេលកូនគាត់រៀនចប់ត្រឹមថ្នាក់ទី៦ ដើម្បីត្រៀមថវិកាសម្រាប់រៀននៅថ្នាក់អនុវិទ្យាល័យ។ សម្រាប់គ្រួសារដែលក្រីក្រខ្លះ គឺបានថវិកានេះ ដើម្បីទិញកង់សម្រាប់កូនរៀន នៅថ្នាក់អនុវិទ្យាល័យផងដែរ៕
ខាងក្រោមនេះជាវីដេអូទាំងស្រុង របស់លោកគ្រូ តាំង ទី៖