(ភ្នំពេញ)៖ ការបង្ក្រាបគ្រឿងញៀនទូទាំងប្រទេស នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៤នេះ បានបង្ហាញថា កម្លាំងសមត្ថកិច្ចបានបង្ក្រាប៣១ករណី ឃាត់ខ្លួនជនសង្ស័យ ៨៥នាក់។

* ករណីដឹកជញ្ជូន រក្សាទុក១៣ករណី ឃាត់ខ្លួន២២នាក់
* ⁠ករណីប្រើប្រាស់៩ករណី ឃាត់៤៤នាក់
* ⁠ករណីជួញដូរ៧ករណី ឃាត់១៧នាក់
* ⁠អនុវត្ដន៍ដីកា៖ ដីកា២​ ចាប់២នាក់។

លទ្ធផលអនុវត្តច្បាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៤នេះ កម្លាំងសមត្ថកិច្ចបានបង្ក្រាបចំនួន៤៣៥៨ករណី ឃាត់ខ្លួន១០៨៧៦នាក់ (ស្រី៨៨០នាក់)៕