(ភ្នំពេញ)៖ ប្រជាជនខ្មែររាប់ពាន់គ្រួសារសប្បាយរីករាយក្នុងការចូលរួមកម្មវិធីចម្អិនម្ហូបឈ្ងុយឆ្ងាញ់ដ៏ធំប្រចាំឆ្នាំ ២០១៦ ដើម្បីត្រៀមអបអរពិធីបុណ្យភ្ជុំបិណ្ឌ នៅផ្សារទំនើបអ៊ីអន (AEON) រាជធានីភ្នំពេញ នៅថ្ងៃទី១៥-១៦ ខែកញ្ញានេះ។
កម្មវិធីនេះ ត្រូវបានរៀបចំដោយក្រុមការងារផលិតផលខ្នរ របស់ក្រុមហ៊ុនយូនីលីវើកម្ពុជា ដោយមានចុងភៅជំនាញ មកបង្ហាញពីវិធីចម្អិនម្ហូប ឈ្ងុយឆ្ងាញ់មានជាតិ ដល់ស្រ្តីមេផ្ទះ មុខម្ហូប៣មុខ ត្រូវបានលើកមកបង្ហាញ មានដូចជា ឆាមីសួពងទាប្រៃ សម្លការីសាច់មាន់ និងនំអន្សមសាច់ជ្រូក ដែលប្រជាជនខ្មែរនិយម ចម្អិនយកទៅវត្ត នារដូវភ្ជុំបិណ្ឌ។
ការបង្ហាញពីរបៀបធ្វើម្ហូបឲ្យបានឈ្ងុយឆ្ងាញ់នេះបានរៀបចំឡើង គឺចំពេលរដូវបុណ្យភ្ជុំបិណ្ឌប្រពៃណីខ្មែរខិតជិតមកដល់ ដែលមានការជួបជុំគ្រួសារ ប្រកបដោយភាព រីករាយ។
កញ្ញា ឆាយ វិសិដ្ឋរតនា ប្រធានផ្នែកទីផ្សារក្រុមហ៊ុនយូនីលីវើ បានលើកឡើងថា «យើងមានសេចក្តីរីករាយ ក្នុងការចែករំលែកវិធីចម្អិនម្ហូបងាយៗ និងមានរសជាតិឈ្ងុយឆ្ងាញ់ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះ។ យើងសង្ឃឹមថា ខ្នរជាចំណែកមួយដែលនាំមកនូវសុភមង្គល ដល់ក្រុមគ្រួសារទាំងឡាយជាពិសេសនៅពេលញុំាអាហារជួបជុំគ្រួសារ»។
ក្រុមហ៊ុនយូនីលីវើកម្ពុជា ចែកចាយផលិតផលម៉្សៅស៊ុបខ្នរ និងដុំស៊ុបខ្នរ ដែលជាស្លាកយីហោលំដាប់ថ្នាក់ពិភពលោក ហើយក៏ជាផលិតផលដែលប្រជាជនខ្មែរនិយមប្រើប្រាស់សម្រាប់ធ្វើឲ្យម្ហូបកាន់តែឈ្ងុយឆ្ងាញ់មានជាតិ ព្រោះផលិតពីសាច់មាន់សុទ្ធ គុណភាពខ្ពស់ ផ្តល់នូវរសជាតិសាច់ពិតៗ និងគ្រឿងទេសល្អៗជាច្រើន។
ម្សៅស៊ុបខ្នរ គឺប្រើសម្រាប់គ្រប់មុខម្ហូបប្រភេទគោក ដូចជាឆា ប្រឡាក់ និងញាំជាដើម រីឯដុំស៊ុបខ្នរ ប្រើសម្រាប់គ្រប់សម្លទឹក ដូចជាស្ងោរគ្រប់ប្រភេទ ប្រហើរ និងស៊ុបជាដើម ។ បន្ថែមលើនេះ ម្សៅស៊ុបខ្នរកំពុងតែផ្តល់រង្វាន់ប្រាក់លាន នៅក្នុងកញ្ចប់រាប់ពាន់រង្វាន់សរុបជាទឹកប្រាក់រហូតដល់ ២៦៥លានរៀល ដល់ថ្ងៃទី៣១ធ្នូ ឆ្នាំ២០១៦ ៕