Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

iPhone 7 ចាប់ផ្តើមលក់នៅប្រទេសចិនហើយ ខណៈ iPhone 7 plus និង iPhone 7 jet-black ត្រូវបានអតិថិជនកុម៉្មង់ទិញ ឡើងអស់ពីស្តុក

16-09-2016 14:12

(ប៉េកាំង)៖ ទូរស័ព្ទដៃជំនាន់ថ្មី  iPhone 7 and 7 Plus ត្រូវបានដាក់លក់ជាផ្លូវការហើយនៅប្រទេសចិន ក្នុងថ្ងៃសុក្រនេះ ដោយការបញ្ជាទិញទូរស័ព្ទម៉ូដែល  iPhone 7 Plus និង the iPhone 7 jet-black មានភាពរហ័សបំផុតរហូតអស់ពីស្តុក ដ៏មិនគួរឲ្យជឿ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារ ព័ត៌មានចិនស៊ិនហួរ នារសៀលថ្ងៃសុក្រ ទី១៦ ខែកញ្ញា ឆ្នាំ២០១៦។

អតិថិជនចិន ដែលជាទីផ្សារធំបំផុតរបស់ក្រុមហ៊ុន Apple បានឈរយ៉ាងកកកុញនៅពីមុខហាង Beijing's Sanlitun តាំងពីព្រឹកថ្ងៃសុក្រ នេះមកម្ល៉េះ ដើម្បីទទួលយកទូរស័ព្ទដៃដែលពួកគេបាន កុម្ម៉ង់ទិញ។ អតិថិជនម្នាក់ដែលសុំមិនបញ្ចេញឈ្មោះ បានប្រាប់ភ្នាក់ងារស៊ិនហួរថា «អ្វីដែលគួរឲ្យចាប់អារម្មណ៍ បំផុត សម្រាប់ទូរស័ព្ទ iPhone ជំនាន់ថ្មីនេះគឺ កាមេរ៉ាភ្លោះ និង បច្ចេកវិទ្យាមិនជ្រាបទឹក។»

គួរបញ្ជាក់ថា ចាប់តាំងពីថ្ងៃទី១៤ ខែកញ្ញាមក អតិថិជនចិនទាំងអស់ អាចធ្វើការទាញយកប្រព័ន្ធ ប្រតិបត្តិការ iOs 10 ដែលជាបំពាក់នូវមុខងារពិសេសថ្មី គឺកម្មវិធីបិទលេខទូរស័ព្ទខលចូលដែលរំខាន ដែលអាចដំណើរការបាន អាស្រ័យលើការអនុញ្ញាតដោយក្រុមហ៊ុនផ្តល់សេវាអ៊ីនធើណែត។ សម្រាប់ ប្រាក់ចំណូលដែល Apple រកបានពីប្រទេសចិននៅក្នុងត្រីមាសទី៣ នៃឆ្នាំ២០១៦នេះគឺ ៨.៨៥ពាន់លាន ដុល្លារសហរដ្ឋអាមេរិក ដែលបានធ្លាក់ចុះ ៣៣ភាគរយ ប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំទៅ៕