TOP NEWS: ក្រសួងសុខាភិបាល៖ ថ្ងៃនេះរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ចំនួន ៩នាក់ ខណៈអ្នកជាសះស្បើយ ៨នាក់ (Video inside)
14-06-2024 11:45
(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៤នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការរកឃើញអ្នកឆ្លងកូវីដ១៩ចំនួន ៩នាក់ ខណៈជាអ្នកជាសះស្បើយ ៨នាក់។
សូមជម្រាបថា គិតត្រឹមការប្រកាសរបស់ក្រសួងសុខាភិបាល ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៤ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩៖ សរុបចំនួន១៣៩,២៤២នាក់, អ្នកជាសះស្បើយសរុបចំនួន ១៣៦,១៤៩នាក់, ស្លាប់សរុបចំនួន ៣,០៥៦នាក់៕